អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។  ការផ្តល់ជំនួយនេះ គឺតាមការឱ្យដឹងពីឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ។ សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការខូចខាតហេដ្ឋានរចនាសម្ព័ន្ធក្នុងពេលផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃនេះដែរ នៅថ្ងៃទី៨ ខែមករា អានអត្ថបទ

សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យភាពតាមផ្លូវទូត និងកំពុងប្រមូលធនធានដោះស្រាយទុក្ខលំបាកពលរដ្ឋរងគ្រោះដោយជម្លោះព្រំដែន

នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនរួមជាតិ ដោយបានសម្តែងនូវការយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់យកមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាគោល។ នៅក្នុងសារពិសេសនេះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីស្ថានភាពនៅតាមបណ្តោយព្រំដែន។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «…ជាមួយនឹងការអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…»។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ សម្តេចធិបតី ក៏បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានសរុប ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ អានអត្ថបទ

បើកុំតែឡានក្រឡាប់ក្អួតចេញឈើកុំអីមិនដឹងថាឡានដឹកឈើទេ តែពេលដឹងហើយក៏ឃាត់ទុក្ខ បន្ទាប់ពីឃាត់ទុក្ខហើយឥឡូវឮថារបូតវិញបាត់ តើពិតដែរឬទេ?

ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! ដូចដែលមហាជនទូទាំងប្រទេស ពិសេសបងប្អូនដែលរស់នៅក្នុងខេត្តក្រចេះបានជ្រាប និងដឹងគ្រប់ៗគ្នាមកហើយថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានរថយន្តម៉ាក Hyundai ក្បាលពណ៍ស ០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-0224 ទ្រុងសឺមីរុឺម៉ក់សណ្តោងពណ៍ទឹកប៊ុិចពាក់ស្លាកលេខ ភ្នំពេញ 4A-4063 ដឹកដើមកាស្យាចេញពីក្រុមហ៊ុន សុិងបាយអូថេក (ហូលីផ្លេនថេសិន) ដែលបានក្រឡាប់ចេញមកសុទ្ធតែឈើហ៊ុបមូលជាច្រើនដុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកោងក្នុងភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ នាពេលកន្លងទៅត្រូវបានក្រុមការងារដឹកនាំដោយលោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ បានសហការជាមួយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ និងលោក សុង ប៊ុនឆាយ អានអត្ថបទ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរ ខួបលើកទី៤៧នៃទិវាជ័យជម្នះ៧មករា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ (៧ មករា ១៩៧៩-៧ មករា ២០២៦) នៅកីឡដ្ឋានខេត្តព្រៃវែង។ ពិធីនេះមានការចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង អានអត្ថបទ

សមត្ថកិច្ចបង្ក្រាបទីតាំងចែកចាយឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីជាង ២០០០ និងចាប់ខ្លួនជនសង្ស័យ ២នាក់

កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។​ ក្នុងប្រតិបត្តិការនេះ ដោយចាប់យកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន ៧៦៩ដើម និងក្បាលជក់ ចំនួន ១,៩៣០ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ អានអត្ថបទ