វត្តមានកូនផ្សោតទីពីរក្នុងឆ្នាំ២០២៦ ជាដង្ហើមថ្មីនៃទន្លេមេគង្គ និងក្តីសង្ឃឹមសម្រាប់ជីវៈចម្រុះសកល !

ខេត្តក្រចេះ៖ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការបាត់បង់ជីវៈចម្រុះ កម្ពុជាបានបង្ហាញនូវសមិទ្ធផលដ៏អស្ចារ្យនៃការអភិរក្ស ដោយការប្រកាសពីកំណើតកូនផ្សោតទន្លេមេគង្គទីពីរក្នុងឆ្នាំ២០២៦នព។របកគំហើញនេះមិនត្រឹមតែជាដំណឹងរីករាយសម្រាប់ប្រជាជាតិកម្ពុជានោះទេ ប៉ុន្តែគឺជាសារដ៏មានឥទ្ធិពលទៅកាន់ពិភពលោក អំពីលទ្ធភាព នៃការស្តារឡើងវិញ នូវប្រភេទសត្វ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទី នៅចំណុចអន្លង់អន្ទង់វៀន ក្នុងតំបន់អន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ តាមការពិនិត្យដោយផ្ទាល់ពីក្រុមអ្នកស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតកើតថ្មីនេះ មានអាយុប្រមាណពីរថ្ងៃ មានសុខភាពល្អ និងកំពុងហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន ៧ ក្បាល (រួមមានផ្សោតលេខ ៨១)ផងដែរ។វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតសរុបក្នុងទន្លេមេគង្គកម្ពុជា កើនឡើងដល់ ១១៤ ក្បាល។ រីឯការរស់រាន និងការបន្តពូជរបស់សត្វផ្សោត គឺជា “ទែម៉ូម៉ែត្រ” វាស់វែងពីសុខភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ វត្តមានផ្សោតបញ្ជាក់ថា ទន្លេនៅតែមានតុល្យភាពមច្ឆជាតិ ដែលជាប្រភពប្រូតេអ៊ីនដ៏ចម្បង អានអត្ថបទ

លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវធ្វើផែនការឱ្យបានច្បាស់លាស់ ក្នុងការចុះជួបនិងស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋខ្លួន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវធ្វើផែនការឱ្យបានច្បាស់លាស់ក្នុងការចុះជួបនិងស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខសិក្សាស្វែងយល់ពីតម្រូវការជាអាទិភាព បញ្ហាប្រឈមនានានិងឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។ លោកបានបន្ថែមថា មេឃុំ ក្រុមប្រឹក្សាឃុំ កុំធ្វើខ្លួនជាមន្ត្រីដែលទំនេរ ជាមន្ត្រីជើង១០ នៅតែក្នុងសាលាឃុំ ផ្ទុយទៅវិញត្រូវដាក់ផែនការឱ្យបានជាក់លាក់ ចុះតាមមូលដ្ឋានជួបផ្ទាល់ព្រមទាំងសិក្សាស្វែងយល់ឱ្យបានជាក់លាក់ ដើម្បីបានជាព័ត៌មាន ជាទិន្នន័យ ក្នុងការធ្វើផែនការអភិវឌ្ឍន៍ឃុំ ឱ្យបានសមស្របត្រូវចំគោលដៅនិងដោះស្រាយជាបន្ទាន់ជាពិសេស ទិន្នន័យប្រាកដប្រជាក្នុងការរាយការណ៍ជូនដល់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារចុះមូលដ្ឋានឃុំនិងស្រុកផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះលោក សាយ គឹមឡម លើកទឹកចិត្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានភាពក្លាហានក្នុងការលើកឡើងពី បញ្ហា តម្រូវការ ទុក្ខកង្វល់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការផ្ដល់សេវារបស់អាជ្ញាធរភូមិ អានអត្ថបទ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់ភារកិច្ចដល់មន្ត្រីនគរបាលថ្មី ឱ្យទៅបំរើការងារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់

កំពង់ធំ÷ ដោយអនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល និងប្រគល់ភារកិច្ចដល់មន្ត្រីនគរបាលបំពេញជួសប្រចាំឆ្នាំ២០២៥ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត សូមស្វាគមន៍ និងចូលរួមអបអរសាទរ ចំពោះប្អូនៗ ទាំង១៣១នាក់ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ថ្ងៃនេះដែរ លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនប្អូនៗ ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ អានអត្ថបទ

លោកឧត្តមសេនីយ៍ទោ ហេង សុផល បើកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសមាជិក០៧នាក់ សរុបទឹកប្រាក់ចំនួន ៤២,០០០,០០០រៀល

កំពង់ធំ÷ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការចាំបាច់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ព្រមទាំងចូលរួមរំលែកទុក្ខ ចំពោះមរណភាព ស្វាមី ឪពុក មនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូន  ។ លោកស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត អានអត្ថបទ

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១០គ្រួសារ នៅស្រុកចំការលើ​

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ នាល្ងាចថ្ងៃទី​៤​ ខែមិនា​​ ឆ្នាំ​២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន​១០គ្រួសារ​ ក្នុងឃុំស្វាយទាប ស្រុកចំការលើ​ ខេត្តកំពង់ចាម​ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច អានអត្ថបទ

អាជ្ញាធរ ខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិពីរ ស្រុកក្នុង ថ្ងៃតែមួយ គឺភូមិសាស្ត្រស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន

ដោយអ៊ុក ផ្លុង សៀមរាប÷ លោក អុឹង គីមលាង អភិបាលរងខេត្តសៀមរាប តំណាងឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃ ពុធ ទី០៤ ខែ ឆ្នាំ ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះ ត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ស្រុកវ៉ារិន ដោយមាន ការអញ្ចើញចូលរួមពី លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញា រងតំណាងអយ្យការ លោក សួង សុភា មេធាវី សាលាខេត្ត មន្ទីរជំនាញដែលពាក់ពន្ធ័ និង កម្លាំងមូលដ្ឋាន ស្រុក ដែលមាន អានអត្ថបទ

សេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ដដែល វេលាម៉ោង ១៤:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ អានអត្ថបទ

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ)

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ បានបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន លើកយកនូវបញ្ហាជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់។ ឯកឧត្តមបញ្ជាក់ទៀតថា តាមការកត់សម្គាល់ ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។ឯកឧត្តម នួន ផារ័ត្ន បន្តថា អាជ្ញាធរខេត្តនឹងចាត់វិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព អានអត្ថបទ

គណៈប្រតិភូព្រឹទ្ធសភានាំអំណោយប្រគល់ជូនកងទ័ពជួរមុខនៅសាលាខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ធុងទឹកជ័រ ចំណុះ ២០០០លីត្រ ចំនួន ២០ធុង និង ទឹកបរិសុទ្ធ ចំនួន ៤០០យួរ ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ប្រចាំទិសប្រាសាទតាមន្ត ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ ដោយវត្តមាននិមន្តចូលរួមរបស់ព្រះអង្គខ្មៅ នៅសាលាខេត្តសៀមរាប ។ មានប្រសាសន៍នោះឯកឧត្តម អ៊ុច បុររិទ្ធ បានបញ្ជាក់ថា ដោយមើលឃើញភាពត្រូវការចាំបាច់ និង ការលំបាក របស់បងប្អូនវីរៈកងទ័ពនៅជួរមុខ ជួបនូវបញ្ហាការផ្គត់ផ្គង់ទឹក ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។ ម៉្យាងទៀតក៏ដើមី្បធានានូវ អានអត្ថបទ

អភិបាលស្រុកស្ទោង បានលើកឡើងថា សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន គឺជាសុខទុក្ខរបស់មន្ត្រីផ្ទាល់

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកឡើងថា សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋានគឺជាសុខទុក្ខរបស់មន្ត្រីផ្ទាល់ លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ ប្រសិនបើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានបញ្ហាណាមួយនោះ អាជ្ញាធរភូមិ ឃុំ និងជំនាញពាក់ព័ន្ធត្រូវដុតដៃ ដុតជើងប្រញាប់ប្រញាល់ជួយឱ្យអស់ពីលទ្ធភាព និងបន្ទាន់បំផុតដែលជាការរួមសុខរួមទុក្ខជាមួយគ្នា រកឱ្យឃើញនូវបញ្ហា ព្រមទាំងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត លើសពីនេះ បើពលរដ្ឋក្នុងមូលដ្ឋានរស់នៅប្រកបដោយសុខសុវត្ថិភាពមានសុខុមាលភាពបរិបូណ៌នេះមន្ត្រីត្រូវខិតខំរួមរស់ និងលើកកម្ពស់ កិច្ចការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។ បន្ថែមពីនេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវខិតខំផ្ដល់សេវាប្រកបដោយតម្លាភាពឆាប់រហ័ស ជាពិសេសត្រូវពន្លឿននិងធ្វើបច្ចុប្បន្នភាពប័ណ្ណគ្រួសារក្រីក្រ និងហានិភ័យជូនពលរដ្ឋឱ្យបានឆាប់រហ័សអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន អានអត្ថបទ