លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី ដើម្បីជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារ ព្រមទាំងអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនគណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ អាណាព្យាបាលនិងកូនៗ អានអត្ថបទ

បោសសម្អាត Online Scams ជាអាទិភាពកំពូល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាល និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី !

ខេត្តមណ្ឌលគិរី៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរួមគ្នាពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យខាងតែបាន ដោយចាត់ទុកការងារនេះជាអាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ប្រៀបដូចជាការការពារបូរណភាពទឹកដីយ៉ាងដូច្នេះដែរ។ ​ការថ្លែងដាស់តឿន និងដាក់ទិសដៅការងារម៉ឺងម៉ាត់បែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ ឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។​​នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី អានអត្ថបទ

ពលរដ្ឋដាក់ការសង្ស័យលើក្រុមវិនិច្ឆ័យចុះបញ្ជីក្បាល់ដីតំបន់គម្របព្រៃឈើក្នុងឃុំពង្រលើចុចប្លង់ឲ្យអ្នកស្រុកទាំងព្រៃក្រាស់ឃ្មឹកថាមានបញ្ហាខុសប្រក្រតី

អ៊ុក ផ្លុង សៀមរាប÷ ពលរដ្ឋថាតំបន់ដីគម្របព្រៃឈើជាច្រើនកន្លែងក្នុងឃុំពង្រលើស្រុកជីក្រែងខេត្តសៀមរាប ដូចជាចំណុច÷ គេងកងក្រៀម, ទួលយាង, ចារណូក និងចំណុចវាលស្គា —-។ល៕ ត្រូវបានក្រុមវិនិច្ឆ័យតំបន់វាស់វែងចុះបញ្ជីក្បាល់ដីចុចប្លង់ទាំងអស់ទោះបីមានព្រៃឈើនៅក្រាស់ឃ្មឹកហើយប្រជាពលរដ្ឋមិនធ្លាប់អាស្រ័យផលពីមុនមកក៏ដោយ ជាពិសេសចំណុច វាលស្គា!តើបញ្ហានេះមកពីស្ថាប័នណា? បើយោងតាមសម្ដី រដ្ឋបាលព្រៃឈើអះអាងថាធ្លាប់បានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើការរុករានទន្រ្ទានឈូសឆាយដីព្រៃដែលជាប់គម្របព្រៃឈើទោះបីដីនោះគេចុចប្លង់ឲ្យក៏ដោយ។ ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០០២៦ ថ្មីៗនេះ អ្នកសារព័ត៌មានបានចុះទៅចំណុចខាងលើនេះ ឃើញថាប្រជាពលរដ្ឋនៅតែបន្តរុករាន ទន្រ្ទានឈូសឆាយមិនបានស្តាប់តាមការហាមឃាត់របស់រដ្ឋបាលព្រៃឈើនោះឡើយព្រោះអាងគេចុចប្លង់អោយហើយ។ ពាក់ព័ន្ធករណីខាងលើនេះ មេភូមិស្វាយចេក លោក អុី អ៊ូរ( ហៅអាចារ្យ អ៊ូរ) ថាលោកមិនបានចូលរួមការវាស់វែងទេ គឺអនុភូមិជាអ្នកចូលរួម។ អនុភូមិ លោក សាន សារុន ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា អានអត្ថបទ

លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវថ្មី និងស្ពានថ្មថ្មី ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

កំពង់ធំ÷ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ស្ពានថ្មថ្មីប្រវែង ៦០ម៉ែត្រ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យជាក់ស្ដែងក្នុងការត្រៀមលក្ខណៈធ្វើស្ពានថ្មីនៅក្នុងភូមិអូដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ឆ្លងកាត់ស្ទឹងស្ទោង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថាស្ពានថ្មថ្មីនេះពិតជាមានសក្តានុពលនិងចាំបាច់ក្រៃលែងសម្រាប់ការធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងឃុំម្សាក្រង ដែលជំនួសស្ពានឈើចាស់មានសភាពទ្រុឌទ្រោមខ្លាំង ដែលជាការគិតគូយកចិត្តទុកដាក់ស្វះស្វែងខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបានស្ពានថ្មីជូនពុកម៉ែបងប្អូនបានប្រើប្រាស់ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន អានអត្ថបទ

ជនសង្ស័យចំនួន៤នាក់លួច ចូលរាយមងក្នុងតំបន់អភិរក្សត្រីមេពូជជលផល ផ្ទោលស្រោង ភូមិសាស្ត្រ ឃុំអន្លង់ សំណរ ទាំងកណ្តាលថ្ងៃចែសត្រូវបានកម្លាំងសហការចាប់ ខ្លួនបាន

អ៊ុក ផ្លុង សៀមរាប ÷ លោក វីរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរង នៃកម្លាំងប្រតិបត្តិការសឹករង ភូមិភាគ បួន ខេត្ត សៀមរាប កាលពីថ្ងៃ ទី ១៩ ខែ ឧសភាឆ្នាំ២០២៦កម្លាំង ចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទ ល្មើសនេសាទ ដោយសហការជាមួយមន្ត្រីជំនាញជលផល។ សមាសភាពចូលរួមមាន÷ លោក សរ ម៉ាប់ នាយរង ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ សហគមន៍នេសាទមាត់ខ្លា លោក មេ ភូមិ មាត់ខ្លា និងប្រជាការពារភូមិមាត់ ខ្លា កម្លាំង អានអត្ថបទ

អគារផ្តល់សេវាមណ្ឌលសុខភាពគោកចកដែលទើបសាង់សង់រួចត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ

សៀមរាប អគារផ្តល់សេវាមណ្ឌលសុខភាពគោកចកស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាបដែលកសាងឡើងក្រោមកាឧបត្ថម្ភគាំទ្រពីអាជ្ញាធរសង្កាត់គោកចក ព្រះសង្ឃ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបានរៀបចំពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះក្រោមវត្តមាននិមន្តចូលរួមពី ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសៀមរាប លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរសង្កាត់គោកចក រួមនិងបងប្អូនសប្បុរសជនចូលរួមផងដែរ ។លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក បានមានប្រសាសន៍ឲ្យដឹងថា អគារផ្តល់សេវាមណ្ឌលសុខភាពដែលទើបសាងសង់ថ្មីនេះគឺមានទំហំបណ្តោយ ១៥ម៉ែត្រ ទទឺង៥.៥ម៉ែត្រ កម្ពស់១ជាន់ដោយបានចំណាយថវិកាសាងសង់អស់ចំនួនជាង៣ម៉ឺនដុល្លារខ្វះថ្លៃសាងសង់ចំនួន១៨,០០០ដុល្លារទៀត ។ លោកស្រីបន្តថាអគារនេះកសាងឡើងគឺដើម្បីផ្តល់ផលប្រយោជន៍ជួយឲ្យបងប្អូនប្រជាពលរដ្ឋទទទួលបានសេវាព្យាបាល សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមិនបាច់ធ្វើដំណើរឆ្ងាយទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឡើយ សម្រាប់ជំងឺទូទៅ អានអត្ថបទ

រដ្ឋបាលខេត្តព្រះវិហារ បកស្រាយច្បាស់ៗ ពីគោលបំណងពិត នៃការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនៅស្រុកជាំក្សាន្តក្រោយមានកាតវ៉ា !

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ដើម្បីបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ជុំវិញករណីចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី (តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ ទៅកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត) ក្រោយពីមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននាពេលថ្មីៗនេះ។​អាជ្ញាធរខេត្តបានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ ធំៗ ដើម្បីធានាផលប្រយោជន៍រួម ការពារបរិស្ថាន និងរក្សាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ គឺ ១-ការពារសិទ្ធិ និងធានាស្ថិរភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋពិតប្រាកដ៖ ការចុះធ្វើអត្តសញ្ញាណកម្មនេះ គឺជាការស្រង់ទិន្នន័យជាក់ស្តែង ផ្ដោតលើការកត់ត្រាចំនួនគ្រួសារ ទំហំដី និងប្រភេទដំណាំ ,​ជួយឱ្យអាជ្ញាធរមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាដីធ្លីប្រកបដោយ តម្លាភាព និងយុត្តិធម៌ និង​ធានាថា អានអត្ថបទ

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អានអត្ថបទ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម និងស្នាមញញឹម ដោយសង្ឃឹមថាសមិទ្ធផលថ្មីនេះ នឹងផ្តល់ជាផ្លែផ្កាដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការរស់នៅ និងលើកស្ទួយជីវភាពរបស់បងប្អូននៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ​ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service)តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម។