បោសសម្អាត Online Scams ជាអាទិភាពកំពូល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាល និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី !
ខេត្តមណ្ឌលគិរី៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរួមគ្នាពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យខាងតែបាន ដោយចាត់ទុកការងារនេះជាអាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ប្រៀបដូចជាការការពារបូរណភាពទឹកដីយ៉ាងដូច្នេះដែរ។ ការថ្លែងដាស់តឿន និងដាក់ទិសដៅការងារម៉ឺងម៉ាត់បែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ ឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី អានអត្ថបទ










