សម្ដេចតេជោ ហ៊ុន សែន៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំ

ដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឱ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មារនិងដាំស្លផ្ទាល់ដៃឱ្យខ្ញុំទទួលទានទៀតផង។សូមបញ្ជាក់ថាខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជំងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្ដីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។ដោយសារគាត់ដាំស្លឱ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឱ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់។

បិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៥-២០២៦

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុក ដាក់ខ្ពស់ ចំពោះវិ ស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងបានទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភិវឌ្ឍកាយសម្បទា

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី អានអត្ថបទ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បន្តសម្តែងសិល្បៈចំរុះ  នៅសួនស្ទឹងសែនដើម្បី ចែកជូនដល់ ប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរតកវប្បធម៌ជាតិ

កំពង់ធំ÷ថា្នក់ដឹកនាំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានលើកឡើងនៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2026 នេះថា   ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយនៅទម្រង់ទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរឱ្យ កាន់តែទូលំទូលាយទៅទៀតនោះ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគ្រោង រៀបចំកម្មវិធីសម្តែងសិល្បៈចំរុះ និងប្រគំតន្ត្រីបុរាណ សម័យ នៅតាមបណ្ដោយសួនច្បារដងស្ទឹងសែនខេត្តកំពង់ធំ ដើម្បី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរកវប្បធម៌ជាតិ ក៏ដូចជា ចូលរួមឆ្លើយតបទៅតាមគម្រោងរៀបចំសោភ័ណភាពទីក្រុងស្អាតរបស់រដ្ឋបាលខេត្តកំពង់ធំ ។ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌បន្ថែមទៀតថា   ការប្រគុំតន្ត្រីបុរាណនៅសួនស្ទឹងសែន មិនត្រឹមតែជាពេលវេលាសម្រាប់សប្បាយរីករាយ ឬការកម្សាន្តទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយដែល ជំរុញការទាក់ទងវប្បធម៌ និងចែករំលែកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ទៅអោយទូទាំងប្រជាជនក្នុងនិងក្រៅខេត្ត និងភ្ញៀវទេសចរផងដែរ។ ការប្រកំតន្ត្រីបុរាណនៅសួនស្ទឹងសែនគឺប្រព្រឹត្តទៅតាមការគ្រោងទុក ដោយចាប់ពីថ្ងៃទី១៤កុម្ភ: ឆ្នាំ២០២៦-មាន ដូចជា ប្រគំភ្លេងមហោរី និងប្រពៃណីកំដរ អានអត្ថបទ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរ ខួបលើកទី៤៧នៃទិវាជ័យជម្នះ៧មករា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ (៧ មករា ១៩៧៩-៧ មករា ២០២៦) នៅកីឡដ្ឋានខេត្តព្រៃវែង។ ពិធីនេះមានការចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង អានអត្ថបទ