វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ​ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service)តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម។

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។នាថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៦ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ក្រសួងនឹងបន្តការសម្របសម្រួល និងធ្វើការដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីឆ្ពោះទៅរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អានអត្ថបទ

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព

ភ្នំពេញ: កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះអគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព៕

ស្នងការនគរបាលខេត្តកំពង់ធំ នាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ចំនួនពីរវត្ត ក្នុងឱកាសពិធីបុណ្យមាឃបូជា

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី ក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ៍ ១៥កើត-១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២-៣ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ នៅរសៀលថ្ងៃទី២៨ ខែមករា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញដល់សាខាសមាគមនារីកម្ពុជា ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងតម្រូវការរបស់ពលរដ្ឋ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសាខាសមាគមនារីកម្ពុជាខេត្ត ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីតម្រូវការរបស់ ប្រជាពលរដ្ឋ ពិសេសស្ត្រី និងក្មេងស្រី ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សាខាសមាគម នារី ខេត្ត ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយ ការណ៍ អានអត្ថបទ

លោក ជ័យ សុគុន រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសុំច្បាប់ក្រសួងបរិស្ថានជីកស្រះក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរធ្វើអាជីវកម្មយកអាចម៍ដីលក់ឲ្យក្រុមហ៊ុនគ្រាប់ស្វាយចន្ទីមួយ

កន្លែងសៀមរាប÷ ប្រជាជាពលរដ្ឋថា លោក ជ័យ សុគុន រត់ច្បាប់ជីកស្រះក្នុង តំបន់ការពារ និងអភិរក្ស ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ រហូតដល់ ក្រសួងបរិស្ថាន ទោះបី លោក ដឹងថា វាជាតំបន់ អតីត ព្រះបារម្ភរតនកោដ្ឋិ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ ក្នុងព្រះគោលបំណងរក្សាទុកព្រៃឈើជាទីជម្រកនៃពពួកសត្វព្រៃទាំងឡាយ ហើយជាកន្លែងដែលសម្រាប់ថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះផងក៏ដោយ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ ឈ្មោះ ជី ថាំង បច្ចុប្បន្នរស់នៅ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អានអត្ថបទ