ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិនាពេលកន្លងទៅ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឧត្តមសេនីយ៍ទោ ប៊ូ គឿន ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធនិងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៧០ -ដល់ទសវត្សរ៍ ១៩៩០ អានអត្ថបទ










