លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទីភារកិច្ចដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំខែកុម្ភៈ លើកទិសដៅបន្តខែមីនា ឆ្នាំ២០២៦
កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ លើកទិសដៅបន្តខែមិនា ឆ្នាំ២០២៦ និងប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើររបស់រដ្ឋបាលខេត្តកំពង់ធំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងមានស្នាដែឆ្នើមក្នុងការបំពេញការងារ ជូនរដ្ឋបាលខេត្តកំពង់ធំនាពេលកន្លងមក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង /ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តផងដែរ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជំរុញ និងដាក់បទបញ្ជាដល់តាមបណ្ដាមន្ទីរ/អង្គភាព មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ត្រូវយកចិត្តទុក្ខដាក់ក្នុងការងារ អានអត្ថបទ









