ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង

ភ្នំពេញ: នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅទីស្តីការក្រសួង។

អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍ លោកសាយ គឹមឡម បានថ្លែងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការត្រៀមដាំដើមត្នោតនៅក្នុងតំបន់ពាមនៃភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។លោកបានបន្ថែមថា តំបន់ពាម ជាតំបន់ដែលមានសក្តានុពលមួយដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទំនប់ស្ទាក់ទឹកពាមស្ទឹងស្ទោង និងសំណង់សិល្បការ្យជាច្រើន អាចស្ទាក់និងស្តុកទឹកបានជាច្រើនលានម៉ែត្រគីបបន្ថែមទៀត ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រងនិងស្រុកស្ទោងទាំងមូល ជាពិសេសអាចធ្វើស្រែប្រាំងប្រកបដោយទំនុកចិត្តនិងប្រកបដោយទិន្នផលថែមទៀត។ជាមួយគ្នានេះ ការដាំដើមឈើថ្មីៗគឺជាការទ្រទ្រង់និងលើកកម្ពស់បរិស្ថាន សោភ័ណភាពនិងក៏ដូចជាការចូលរួម ថែរក្សាការពារជើងទំនប់ សំណង់សិល្បការ្យនិងថ្នល់ដែលឆ្លងកាត់តំបន់នេះឱ្យកាន់តែមានសោភ័ណភាព កាន់តែរឹងមាំហើយប្រើប្រាស់បានយូរបន្ថែមទៀត។លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងវាលស្រែធំធេង ផ្លូវលំធំទូលាយ ជើងកំពង់នៃស្ទឹងស្ទោងដ៏មមាញឹក រួមទាំងដើមឈើខៀវស្រងាត់អមសងខាងផ្លូវកាន់តែធ្វើឱ្យតំបន់នេះ ក្លាយជាទីមនោរម្យនិងចាប់អារម្មណ៍ អ្នកផងទាំងឡាយជាពិសេសភ្ញៀវទេសចរណ៍ជិតឆ្ងាយ អានអត្ថបទ

អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចេះរស់ក្នុងស្ថានភាពសង្គ្រាមឈ្លានពាន

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចេះរស់ក្នុងស្ថានភាពសង្គ្រាមឈ្លានពាន លោកសាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនដល់គ្រួសារពិការ និងងាយរងហានិភ័យចំនួន២០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។លោកបានបញ្ជាក់បន្ថែមថា ថ្វីដ្បិតស្ថានភាពប្រទេសយើងស្ថិតនៅក្នុងភាព ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែស្ថានភាពនៃការបង្កអរិភាពឈ្លានពានពីប្រទេសសៀមនៅតែផុយស្រួយ បង្កការគំរាមកំហែង និងធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនៅឡើយហេតុនេះ ក្នុងនាមយើងជាសមរភូមិក្រោយត្រូវចេះរួមរស់សហការ សាមគ្គីគ្នាជាធ្លុងមួយ បន្តការប្រើប្រាស់គាំទ្រផលិតផលក្នុងស្រុកជាស្នាដៃរបស់កូនខ្មែរ ត្រូវពហិកាដាច់ខាតរាល់ទំនិញនិងផលិតផលរបស់ប្រទេសសៀមឱ្យខានតែបាន ហើយលើកកម្ពស់និងប្រកៀកស្មាលើកទឹកចិត្តវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ។ជាមួយនេះ លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំរុងរឿង ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពបងប្អូនដែលមានពិការភាព និងងាយរងហានិភ័យឱ្យបានដូចភ្លៀងរលឹមហើយត្រូវធ្វើការរាយការណ៍មកអាជ្ញាធរស្រុកប្រប្រសិនបើមានស្ថានភាព ឬកិច្ចការមិនប្រក្រតីណាមួយដើម្បីមានលទ្ធភាព ជួយគាំទ្រនិងជ្រោមជ្រែង ឱ្យទាន់ពេលវេលា។ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងឃុំរុងរឿងត្រូវអប់រំនិងជំរុញការសិក្សាកូនចៅខ្លួនឱ្យបានខ្ពង់ខ្ពស់ ជាពិសេសត្រូវចេះរស់ក្នុងបរិបទបច្ចេកវិទ្យាទំនើបហើយជាសរសរទ្រូងប្រទេសជាតិទៅថ្ងៃក្រោយ ហើយត្រូវចៀសឱ្យផុតពីអំពើអបាយមុខទាំងឡាយ ត្រូវឱ្យឆ្ងាយពីគ្រឿងញៀន សកម្មភាពក្មេងទំនើងដែលសង្គមកំពុងស្អប់ខ្ពើម និងមិនត្រូវការនោះឡើយ។សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង ២០គ្រួសារ អានអត្ថបទ

អាជ្ញាធរជាតិអប្សរាបន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ

សៀមរាប: អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។ លោកថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ចាំបាច់ត្រូវតែអនុវត្តវិធានការរដ្ឋបាល ចល័តជាប្រចាំ នៅក្នុងមូលដ្ឋាន ទោះពុំមានស្តែមអនឡាញ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សមត្ថកិច្ច ពាក់ព័ន្ធ ចាំបាច់ត្រូវតែអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងមូលដ្ឋាន ទោះពុំមានស្តែម អនឡាញ តែកុំបណ្តែតបណ្តោយ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការធ្វើរដ្ឋ បាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម៖ ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការបញ្ជាក់ភាពស្អាតស្អំ របស់មន្ត្រី ជាគំរូល្អដល់ពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាលកំពង់ចាម

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការសបញ្ជាក់ពីភាពស្អាតស្អំរបស់មន្ត្រី ហើយក៏ ជាការធ្វើគំរូល្អដល់ប្រជាពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រក្នុង ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផងដែរ។ ថ្លែងបែបនេះក្នុងឱកាសបើកយុទ្ធនាការលកទី២ ក្នុងការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីរាជការ នៃសាលាខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលខេត្ត បានបេីកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត អានអត្ថបទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ អប់រំចិត្តសាស្រ្ត និងណែនាំភារកិច្ចចាំបាច់មួយចំនួន ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ និងស្ថានភាពប្រែប្រួលមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសអំពីការរំលោភឃ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបទឈប់បាញ់ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលកន្លងទៅ ។  ជាមួយនោះដែរ ក៏បានគូសបញ្ជាក់ អានអត្ថបទ

អភិបាលស្រុកតាំងគោក លើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំក្រោយប្រមូលផលស្រូវវស្សាហើយ

ខេត្តកំពង់ធំ÷ ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។ អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុកនាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យមើលស្រូវ និងផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។ លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើជីគីមីនោះឡើយ។ ម្យ៉ាងវិញទៀត អានអត្ថបទ

អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អំណោយជាសម្ភារៈអនាម័យ ជូនដល់រដ្ឋបាលស្រុកអូរជ្រៅ

អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អំណោយជាសម្ភារៈអនាម័យ ជូនដល់រដ្ឋបាលស្រុកអូរជ្រៅ បន្ទាយមានជ័យ៖អង្គការ Unicef បានផ្តល់អំណោយជាសម្ភារៈអនាម័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងប្រគល់ជូនអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ ១២៤៤គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នជំរុំជនភៀសសឹកដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញបាននៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម ភូមិកូបកេីត ឃុំកូប ក្នុងស្រុកអូរជ្រៅ នារសៀលថ្ងៃទី៨ កុម្ភះ ២០២៦។ ការប្រគល់ទទួល មានវត្តមាន លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោក ហួត វិច្ឆ័យ ប្រធានការិយាល័យថែទាំសុខភាពជនបទស្តីទី ដោយទទួលស្វាគមន៍ពីសំណាក់លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមការងារ។លោកស្រី កែវ ពេជ្ជតា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ

អភិបាលខេត្តកំពង់ចាម អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារកំពង់ចាម កំពង់ចាម: លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ ។ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អានអត្ថបទ