អាជ្ញាធរទន្លេសាបជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់តំបន់អាទិភាពដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឲ្យទាន់ផែនការឆ្នាំ២០២៦

សៀមរាប៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលទុកអនុវត្តការងារដាំស្ដារព្រៃលិចទឹកខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងឃុំ-សង្កាត់ សហការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ។ ឯកឧត្តម ខូវ មាស បានបញ្ជាក់ថា ទិន្នន័យបឋមទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមការងារជំនាញនៃអាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការសកម្មភាពលម្អិត និងឈានទៅអនុវត្តការដាំដុះឱ្យបានឆាប់រហ័ស។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្រុមការងារជំនាញនឹងចុះវាយតម្លៃផ្ទាល់ដល់ទីតាំងជាក់ស្ដែង ដើម្បីរៀបចំបញ្ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា អានអត្ថបទ

អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាស្ថិតក្នងវត្តបន្ទាយចាស់

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នងវត្តបន្ទាយចាស់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ នាក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនា និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ អានអត្ថបទ

ឯកឧត្តម អេង ទូច អញ្ជើញក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរកន្ទរ ក្រុងស្ទឹងសែន

កំពង់ធំ÷ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មកាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងសមាជិកសមាជិកា ប្រមាណជាង៥០០នាក់ បងអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរកន្ទរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ លោក ឡង គឺសឹង ប្រធានគណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន បានលើកឡើងថាព្រមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សម្ដេចជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួនជាមួយសុខទុក្ខមន្ត្រីគណបក្សនៅមូលដ្ឋាន ហើយតែងតែលះបង់ទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន អានអត្ថបទ

លោកឧត្តមសេនីយ៍ទោ ហេង សុផល យកចិត្តទុកដាក់ការងារការពារ សុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារដ៏ទៃទៀត

កំពង់ធំ÷ អនុវត្តតាមអនុសាសន៍ ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ និងបន្តបញ្ចុះកងកម្លាំង ការពារ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ  តាមមណ្ឌលរមនីយដ្ឋាន ទូទាំងខេត្ត។ ទន្ទឹមនឹងការអនុវត្តតួនាទី/ភារកិច្ចជាប្រចាំថ្ងៃ កម្លាំងការិយាល័យនគរបាលទេសចរណ៍ បានផ្លាស់ប្ដូរវេនប្រចាំការ និងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រជាប្រចាំ ដោយប្រើប្រាស់មធ្យោបាយ នឹងការល្បាតដោយថ្មើរជើង តាមទីជិត ឬទីឆ្ងាយ ។ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយមានការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានឧបត្ថម្ភ សម្ភារៈ មធ្យោបាយ ជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ រយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំ អានអត្ថបទ

ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាជន

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តកំពង់ធំ ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងមូលដ្ឋាន, ការការទប់ស្កាត់វត្តមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការទប់ស្កាត់ការរំលោភបំពានដីតំបន់ ៣ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ក៏ដូចជាការងារត្រៀមរៀបចំសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យសង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំរណគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាបានល្អចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានការថយចុះ។ លើសពីនេះទៀត ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានបន្តណែនាំដល់មន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ អានអត្ថបទ

បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបានជ្រាបថាការដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម៍ និងសំណង់. #កអក​ ។ សូមគោរពអញ្ជើញមកដាក់ពាក្យស្នើសុំកុំបីខកខាន!

អភិបាលស្រុកប្រាសាទសំបូរជំរុញលើកកម្ពស់ «សន្តិសុខគ្រួសារ និងការផ្ដល់តម្លៃដល់ស្ត្រី»

កំពង់ធំ÷ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពរបស់ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី និងបងប្អូនជាស្រ្តីយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងសុន្ទរកថាសំណេះសំណាលដ៏មានអត្ថន័យលោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុក បានលើកឡើងថា ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម មិនមែនជារឿងដាច់ដោយឡែកពីគ្រួសារនោះទេ។ លោកបានបញ្ជាក់ថា៖ «សន្តិសុខសង្គម ត្រូវផ្ដើមចេញពីសន្តិសុខគ្រួសារជាមុនសិន»។ កាលណាគ្រួសារមានភាពកក់ក្ដៅ គ្មានអំពើហិង្សា និងមានការយោគយល់គ្នា នោះស្ត្រីនឹងមានឱកាសពេញលេញក្នុងការចូលរួមអភិវឌ្ឍសហគមន៍ឱ្យមានសុវត្ថិភាព និងការរីកចម្រើន។ អានអត្ថបទ

អគ្គីភ័យឆេះកន្លែងលក់ពូកនៅនៅភូមិខ្នារឆេះអស់ទាំងស្រុង

សៀមរាប៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង០៩និង១៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គីភ័យ ឆេះផ្ទះលក់ពូក និងបាយ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ផ្ទះ ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ៥៦ឆ្នាំមុខរបរប៉ូលីសព្រំដែនបានជួលទៅឱ្យឈ្មោះ នាក់ គារ៉ា ភេទប្រុសអាយុ៤០ ឆ្នំា បើកកន្លែងលក់ពូកនិងលក់បាយ។ ផ្ទះទំហំទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រដំបូលប្រក់ស័ង្កសី ការខូចខាតរួមមាន១-ម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ២-ពុកចំនួន៩០០ ពួកនិង នៅកម្រាលពូកចំនូន៧០កម្រាល ៣-ម៉ាស៊ីនត្រជាក់ចំនួន ២គ្រឿង ៤-ប្រាក់រៀលចំនួន៥០០០០០០លានរៀល(ហាសិប លានរៀល) ៥-ចង្រ្កានហ្កាស ចំនួន១០ឈុត៦-អង្កចំនួន ១០បេ និងសម្ភារៈប្រើប្រាស់មួយចំនួនើទៀត។មូលហេតុបណ្ដាលមកផ្ទុះសេរខ្សែភ្លើងធ្លាក់មកលើពូកបណ្ដាលឱ្យឆាប់ឆេះ៕

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា

គ្នំពញ៖ ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជានាថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ។

មន្ទីរសុខាភិបាលខេត្តកំពង់ធំ លើកកម្ពស់សេវាសុខាភិបាល ៤ចំណុចសំខាន់ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

កំពង់ធំ៖ ក្នុងរយៈពេលមួយឆ្នាំពេញ នៃឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបន្តជំរុញការពង្រឹងការងារសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពប្រតិបត្តិទូទាំងខេត្ត ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ ការពង្រឹងការងារនេះ ផ្ដោតលើចំណុចគន្លឹះចំនួន៤ រួមមាន វិន័យការងារ ការផ្ដល់សេវា អនាម័យ និងគុណភាពបច្ចេកទេសព្យាបាល ដោយមានគោលបំណងធានាថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមូលដ្ឋាន ទទួលបានការពិនិត្យ និងព្យាបាលប្រកបដោយគុណភាព និងសុវត្ថិភាព។ លោក ប៉ឹក គឹមសាន្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរសុខាភិបាលខេត្ត បានណែនាំ និងជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ ពង្រឹងការគោរពវិន័យការងារ កែលម្អការផ្ដល់សេវា រក្សាអនាម័យបរិស្ថាន និងលើកកម្ពស់គុណភាពបច្ចេកទេសព្យាបាល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសុខាភិបាល និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។ ជាក់ស្តែង វិធានការនេះ អានអត្ថបទ