អ្នកកាសែតពីរនាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវបាប់ខ្លួន !
ខេត្តតាកែវ៖ អ្នកកាសែតពីរនាក់ នៅខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីផ្សាយព័ត៌មាន ដែលអាជ្ញាធរបានអះអាងថា ជាការផ្សាយព័ត៌មានប្រឌិតថា ខេត្តតាកែវ មានទីតាំងស្គេមអនឡាញ។ អ្នកកាសែតទាំងពីរនាក់ ដែលនគរបាលឃាត់ខ្លួន គឺ ឈ្មោះ ព្រហ្ម សុផៃ និងឈ្មោះ ស៊ាង ប៊ុនសុង។ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងពីរផ្សេងគ្នា។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ការឃាត់ខ្លួននេះ បន្ទាប់ពីអ្នកកាសែតទាំងពីរនាក់ បានចុះផ្សាយថា ខេត្តតាកែវមានទីតាំងស្គេមអនឡាញ, អភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី យកលុយគេចំនួន៥០០០ដុល្លារ ដែលជារឿងមិនពិត។ អាជ្ញាធរបានចាត់ទុកថា ការផ្សាយព័ត៌មានមិនពិត នឹងធ្វើឲ្យអ្នកវិនិយោគភ័យខ្លាច៕









