អភិបាលខេត្តកំពង់ចាម៖ ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការបញ្ជាក់ភាពស្អាតស្អំ របស់មន្ត្រី ជាគំរូល្អដល់ពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាលកំពង់ចាម

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ជាការសបញ្ជាក់ពីភាពស្អាតស្អំរបស់មន្ត្រី ហើយក៏ ជាការធ្វើគំរូល្អដល់ប្រជាពលរដ្ឋ និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រក្នុង ការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផងដែរ។ ថ្លែងបែបនេះក្នុងឱកាសបើកយុទ្ធនាការលកទី២ ក្នុងការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីរាជការ នៃសាលាខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលខេត្ត បានបេីកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត អានអត្ថបទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ អប់រំចិត្តសាស្រ្ត និងណែនាំភារកិច្ចចាំបាច់មួយចំនួន ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ និងស្ថានភាពប្រែប្រួលមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសអំពីការរំលោភឃ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបទឈប់បាញ់ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលកន្លងទៅ ។  ជាមួយនោះដែរ ក៏បានគូសបញ្ជាក់ អានអត្ថបទ

អភិបាលស្រុកតាំងគោក លើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំក្រោយប្រមូលផលស្រូវវស្សាហើយ

ខេត្តកំពង់ធំ÷ ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។ អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុកនាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យមើលស្រូវ និងផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។ លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើជីគីមីនោះឡើយ។ ម្យ៉ាងវិញទៀត អានអត្ថបទ

អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អំណោយជាសម្ភារៈអនាម័យ ជូនដល់រដ្ឋបាលស្រុកអូរជ្រៅ

អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អំណោយជាសម្ភារៈអនាម័យ ជូនដល់រដ្ឋបាលស្រុកអូរជ្រៅ បន្ទាយមានជ័យ៖អង្គការ Unicef បានផ្តល់អំណោយជាសម្ភារៈអនាម័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងប្រគល់ជូនអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ ១២៤៤គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នជំរុំជនភៀសសឹកដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញបាននៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម ភូមិកូបកេីត ឃុំកូប ក្នុងស្រុកអូរជ្រៅ នារសៀលថ្ងៃទី៨ កុម្ភះ ២០២៦។ ការប្រគល់ទទួល មានវត្តមាន លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោក ហួត វិច្ឆ័យ ប្រធានការិយាល័យថែទាំសុខភាពជនបទស្តីទី ដោយទទួលស្វាគមន៍ពីសំណាក់លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមការងារ។លោកស្រី កែវ ពេជ្ជតា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ

អភិបាលខេត្តកំពង់ចាម អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារកំពង់ចាម កំពង់ចាម: លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ ។ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អានអត្ថបទ

លោកពលបាលឯក កែវ នី អតីតយុទ្ធជនពិការ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ លោកពលបាល ឯក កែវ នី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់គាត់នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ នៅរសៀលថ្ងៃទី ៦ខែ កុម្ភៈ ឆ្នាំ២០២៦ ។ការថ្លែងអំណរគុណនេះ នៅក្នុងឱកាសដែលឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៏ជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោកជួន សិលាវិត អានអត្ថបទ

ទឹកស្អាតនិងអនាម័យដល់ជនបទគឺជាតម្រូវការចាំបាច់សម្រាប់យើងទាំងអស់គ្នា

កំពង់ធំ÷ លោកយស បញ្ញារិទ្ធ នាយករងរដ្ឋបាលសាលាខេត្ត តំណាងឲ្យឯកឧត្តមអភិបាលខេត្តកំពង់ធំ  បានលើកឡើងថា   រួមគ្នាធ្វើឲ្យប្រសើរឡើងក្នុងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់យើងទាំង អស់គ្នានៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ អនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ សំដៅពង្រីកអាត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ការលើកឡើងយ៉ាងដូច្នេះក្នុងពេលដែល លោកយស បញ្ញារិទ្ធនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ  អញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ចុះធ្វើទស្សនៈកិច្ចសិក្សា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់អង្គការដៃគូពាក់ព័ន្ធ (អង្កការទស្សនៈពិភពលោក, ស្អាតកម្ពុជា, ទឹកស្អាត១០០១)នៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកបន្តថា  ពិតមែនហើយការអភិវឌ្ឍន៏ជនបទ គឺជាសកម្មភាពប្រទាក់ក្រឡា ចម្រុះ និងអន្តរវិស័យ សំដៅកែប្រែទី ជនបទ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យមានភាពប្រសើរឡើង ។ អានអត្ថបទ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរកីឡាករក្លឹបកីឡាបាល់ទះ អាចារ្យលាក់ ខេត្តកំពង់ធំ ចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ស្ថិតនៅវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណចំពោះលោកគ្រូបង្វឹក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃហ្វឹកហាត់ ដល់កីឡាករ នាពេលកន្លងមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤នាថ្ងៃខាងនេះ។លោកឧត្តមសេនីយ៍ទោ ហេង សុផល បានគូសបញ្ជាក់អំពី អត្ថប្រយោជន៍ នៃការលេងកីទ្បា÷ ទី១-ចង់អោយយុវជន ដែលស្រលាញ់វិស័យកីឡា អានអត្ថបទ

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦

 កំពង់ធំ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការ នាយនាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាច្រើនរូបផងដែរ។លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ  បានលើកឡើងអំពីការបង្ក្រាបបទល្មើសអនឡាញានាពេលកន្លងមកថ្មីៗនេះនៅក្នុងភូមិសាស្រ្តរាជធានី/ខេត្ត មួយចំនួននៅប្រទេលកម្ពុជារបស់យើង ជាពិសេសបទបញ្ជារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អានអត្ថបទ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលស្ពានឈើថ្មើរជើងនៅប្រាសាទបេងមាលា

សៀមរាប: នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៦ ខាងមុខ៕