ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អញ្ជើញបងប្អូនជាអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ខេភី ម៉ន ដានី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ដូចមានបញ្ជីឈ្មោះក្នុងតារាងឧបសម្ព័ន្ធ)

ភ្នំពេញ: មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី៩-១៣ កុម្ភៈ ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ទីកន្លែង៖ នៅសាលសន្និបាត ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី#កអក

ប្រាសាទបាគង ទីពេញនិយមសម្រាប់ភ្ញៀវទេសចរ

សៀមរាប: ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។ ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១។ ក្រៅពីសំណង់ប្រាសាទថ្មភក់នៅកណ្តាល ជុំវិញក៏មានប្រាង្គឥដ្ឋមួយចំនួន។ តាមរយៈការយកចិត្តទុកដាក់លើការងារអភិរក្ស និងជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ប្រាសាទកណ្តាល ក៏ដូចជាប្រាង្គឥដ្ឋមួយចំនួន បានឈររឹងមាំឡើងវិញ សម្រាប់ការទស្សនា ការសិក្សា និងស្រាវជ្រាវ។ ប្រាសាទបាគង ត្រូវបានចាត់ជាប្រាសាទមួយដ៏មានការទាក់ទាញពីភ្ញៀវទេសចរនៅតំបន់រលួស។ ក្រៅពីប្រាសាទ ក៏មានទីតាំងសិប្បកម្មស្បែក ចម្លាក់ថ្ម កុលាលភាជន៍ និងទេសភាពវប្បធម៌ជុំវិញសហគមន៍ ដែលទេសចរបានចូលទស្សនាជាហូរហែមិនដាច់៕

បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៥ ក្នុងសង្កាត់កោះពង់សត្វ ក្រុង សិរីសោភ័ណ

បន្ទាយមានជ័យ ៖ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិរួមមាន ៖ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិស្វាយដង្គត់ ភូមិព្រះអង្គ និងភូមិអង្គាបុស្ប ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ អញ្ជើញ ជាអធិបតីភាពក្នុងពិធី។ លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ ក៏បានបញ្ជាក់ថា ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានចំនួន ៥ភូមិ អានអត្ថបទ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងព្រឹកថ្ងៃទី២ខែកម្ភៈឆ្នាំ២០២៦នេះ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង៨ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណេីរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីជាអភិបាល អភិបាលរង ក្រុង/ស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ អានអត្ថបទ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនពិការ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២២ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ លោក យោគ អានអត្ថបទ

នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាង ២ពាន់នាក់

ខេត្តស្វាយរៀង៖ ជនបរទេសជាង ២០០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយធំ នៅក្នុងកាស៊ីណូវ៉ាន់ឆឹង ដែលមានអគារ២២ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ២០៤៤នាក់ ក្នុងនោះជនជាតិចិន ១៧៩២នាក់ ជនជាតិវៀតណាម ១៧៧នាក់ មីយ៉ាន់ម៉ា ១៧៩នាក់ នេប៉ាល់ ៣០នាក់ ចិនតៃវ៉ាន់ ៥នាក់ ម៉ាឡេស៊ី ១នាក់ ឡាវ ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក ១នាក់៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពប្រេះដាច់ច្រាំងទន្លេមេគង្គ នៅសង្កាត់កំពង់ចាម

កំពង់ចាមមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ តាមបណ្តោយច្រាំងទន្លេមេគង្គ ដែលមានស្ថានភាព ប្រេះ ដាច់និងស្រុតចុះអស់ ១,៦ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ និង ទទឹង ១,១ម៉ែត្រ។ស្ថិតក្នុងស្ថានភាពនោះ ឯកឧត្តម អ៊ុន ចាន់ដា  បានណែនាំដល់អាជ្ញាធរក្រុង រៀបចំដាក់ ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលស្រុត ជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។ ឯកឧត្តម ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក ចុះសិក្សា វាស់វែង ស្ថានភាពជាក់ស្តែង នៃការស្រុតប្រាំងទន្លេ មេគង្គ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងស្រុតឡើងវិញ អានអត្ថបទ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ត្រូវបានប្រគលជូនប្រជាពលរដ្ឋក្នុង ៦ភូមិ រួមមាន ភូមិព្រែកតាបែន ឈើទាល ស្លា ស្វាយរមៀត កណ្ដាល និងស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ខេត្តកណ្តាល: នាថ្ងៃទី២៨ ខែមករាមករា ឆ្នាំ២០២៦មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុង ៦ភូមិ រួមមាន ភូមិព្រែកតាបែន ឈើទាល ស្លា ស្វាយរមៀត កណ្ដាល និងស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៨០២នាក់ នៅបរិវេណវត្តស្វាយរមៀត៕

បុក្គលិកតបណ្តាញអគ្គីសនី ៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈជាន់គ្រាប់បែកចង្កោម ដែលថៃបានបាញ់ប្រហារលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងទៅ

ខេត្តឧត្តរមានជ័យ៖ បុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី ៣នាក់ បានរងរបួសធ្ងន់ស្រាល គ្រាដែលពួកគេបានដើរជាន់គ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានមកលើដែនអធិតេយ្យភាពកម្ពុជា នាពេលកន្លងទៅ។ ករណីផ្ទុះគ្រាប់បែកចង្កោមនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាមដងផ្លូវលេខ៥៨ ស្ថិតត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ បើតាមការឱ្យដឹងដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) លោក ហេង រតនា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែមករា នេះ លោកបាន អំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ស៊ីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។ ស្របពេលជាមួយគ្នានេះផងដែរ អាជ្ញាធរមីនកម្ពុជា អានអត្ថបទ

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព

ភ្នំពេញ: កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះអគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព៕