ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃអង្គារទី១២ ខែឧសភា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃមាត្រា៤៩ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និង ផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែល ស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ។

ពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឲ្យនៅយូអង្វែងតទៅទៀត

  ខេត្តសៀមរាប   យើងសង្គេតឃើញថា នៅក្នុងអំឡុងដំណាច់ខែចេត្រចូល ទៅខែពិសាខនេះ ឃើញថា តាមបណ្តាវត្តមួយចំនួន នៅ ខេត្តសៀមរាប បានប្រារព្វធ្វើពិធីបុណ្យឆ្លងចេត្រជាបន្តបន្ទាប់ ព្រោះពិធីបុណ្យនេះ ជាទំនៀមទម្លាប់ ដ៏មានអត្ថន័យសម្រាប់ពួកគាត់ ។  ជាក់ស្តែងកាលពីចុងសប្តាហ៍រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការ និង ព្រះសង្ឃ វត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង)ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមទំនៀមទម្លាប់ដែលបងប្អូនប្រជាពុទ្ធបរិស័ទ បានគោរពប្រតិបត្តិតរៀងមក ។ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត បានមានថេរៈដីកាឲ្យដឹងថា ពិធីឆ្លងចេត្រនេះសម្រាប់វត្តប្រាសាទអណ្តែត តែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលតរៀងមក។ សម្រាប់ឆ្នាំនេះឃើញថា ប្រជាពុទ្ធ បរិស័ទ មកពីគ្រប់ទិសទីច្រើនជាងបណ្តាឆ្នាំមុនៗ បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ ក្រៅពីកម្មវិធីសាសនា និងជំនឿ អានអត្ថបទ

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ​ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់​ចេញ​សេវាលឿនរហ័សក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ​ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់​ចេញ​សេវាលឿនរហ័សក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ និងផ្តល់យោបល់ឱ្យដាក់សេវានេះ ជា “សេវាចាំបាច់”។ ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត- និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបនាថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៦។

សម្ដេចតេជោ ហ៊ុន សែន៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំ

ដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឱ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មារនិងដាំស្លផ្ទាល់ដៃឱ្យខ្ញុំទទួលទានទៀតផង។សូមបញ្ជាក់ថាខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជំងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្ដីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។ដោយសារគាត់ដាំស្លឱ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឱ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់។

ផ្ទះចំនួន ៤៩២ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនអតីតយុទ្ធជន

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទសំបូរ បានទៅប្រគល់ផ្ទះថ្មី ខ្នងទី៤៩២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន អានអត្ថបទ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្តីពីបញ្ហាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបាន​លើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ និងការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធម្មជាតិ ដែលគណៈបញ្ជាការឯករដ្ឋបាលគ្រប់ជាន់ថ្នាក់ អានអត្ថបទ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត

(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោងនិងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត លោក ផាង វី ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោក សាយ គឹម ឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ ប្រព័ន្ធធារាសាស្ត្រថ្មីៗ និងចាក់ដីពង្រីកថ្នល់តាឈុំនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដល់សុខទុក្ខសុខុមាលភាពនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបាន កសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ផ្លូវ អានអត្ថបទ

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ភ្នុំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្ម (HOM) ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ដែលបានបញ្ចប់អាណត្តិជូនទៅ ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន។ ទីតាំងស្នើសុំ៖ ច្រកចេញចូលតែមួយ ទីស្តីការក្រសួង ដ.ន.ស.លេខទូរសព្ទ៖ ០១០ ៧៧៩ ៥៩៩

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នារសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្ម នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ សូមបញ្ជាក់ផងដែរថា ការអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន និងនាយទាហានចំនួន ០៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន មកកាន់កម្ពុជានាថ្ងៃនេះ បន្ទាប់ពីការផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំពីប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ អានអត្ថបទ