លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី លើកទឹកចិត្តដល់បងប្អូនកងទ័ពទាំងអស់នៅសមរភូមិមុខ

សៀមរាប សូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ចដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឲ្យបានរឹងមាំសនៅក្នុងការអញ្ជើញប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រនិងចុះសួរសុខទុក្ខនាយទាហាននាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ពយោធភូមិភាគទី៤. កងពលធំអន្តរាគមលេខ៣. កងពលតូចអន្តរាគមលេខ៨ មន្ទីពេទ្យយោធភូមិភាគ៤ យោធិននារី គ្រួសាកងទ័ពសមភូមិមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦នេះនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍បានពាំនាំផ្ដាំផ្ញើ ការសួរសុខទុក ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនវិរៈកងទ័ព យោធិនទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការបំពេញភារកិច្ចយ៉ាងក្លាហាន និងការលះបង់អាយុជីវិត អានអត្ថបទ

អ្នកលេងពូថៅដៃវ័យចំណាស់ម្នាក់ជាជនសង្ស័យក្នុងករណីឃាតកម្មត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោងឃាត់ខ្លួនបានហើយ

កំពង់ធំ៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណាអធិការនគរបាលស្រុកស្ទោង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្សាក្រង និងឃុំកំពង់ចិនជើង ចុះស្រាវជ្រាវករណីឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យ១នាក នៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានលើកឡើងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩និង១០នាទីព្រឹក មានករណីឃាតកម្មស្ថិតនៅចំណុចភូមិសំប៉ាន ឃុំម្សាក្រង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ រី រន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ជា អានអត្ថបទ

អង្គការសង្គមស៊ីវិល និងសហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងរួមចំណែកអភិវឌ្ឍប្រទេសជាតិ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា សមាគម សហគមន៍ និងអង្គការស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ តាមរយៈការគាំទ្រគ្រប់សកម្មភាពនានា ហើយក្នុងន័យនេះក៏សូមឲ្យបន្ដកិច្ចសហការគាំទ្រ និងចូលរួមប្រកបដោយភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដបន្ថែមទៀត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិគ្នាទៅវិញទៅមក នីតិរដ្ឋ និងការការពារបរិស្ថានធម្មជាតិ ទប់ស្កាត់ បទល្មើសនានា ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍជឿនលឿនទៅមុខ។ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ដសៀមរាប ជាមួយសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលខេត្ដថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការសង្គមស៊ីវិល” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រី្ត អានអត្ថបទ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom

សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានដឹកនាំលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” តាមរយៈប្រព័ន្ធonline Zoom ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សារបាន និងកិច្ចដំណើរការនៃការរៀបចំច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អានអត្ថបទ

កិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤

ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត  និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រីជានាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត ,តំបន់ប្រតិបត្តិការសឹករងសៀមរាបផងដែរ ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ ត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមនូវរបៀបវារៈ ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខ័ណ្ឌ អានអត្ថបទ

បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន១០១គ្រួសារ ទទួលអំណោយពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀង ចំនួន ១០១គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ និង រដ្ឋបាលសង្កាត់គោកចក ក្រោមវត្តមានរបស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប នៅសាលាសង្កាត់គោកចក នាព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២៦នេះ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ មានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់  ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថាឲ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឲ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម ។ អានអត្ថបទ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយវៀងបាន លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានក្រើនរំលឹក និងណែនាំ អានអត្ថបទ

ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ក្នុងស្រុកចំនួន៣ នៃខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ

​ព្រៃវែង៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រនានា ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង។ ​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់បងប្អូន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ​ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើឱ្យបងប្អូនកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរ។ អានអត្ថបទ

ប្រជាការពារទាំងអស់ត្រូវកាត់បន្ថយនូវគ្រឿងស្រវឹងបងប្អូនប្រជាការពារភូមិ មកពី៨ភូមិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប

សៀមរាប៖ប្រជាកាពារប្រមាណជា៤០០នាក់ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធាក្រុមការងារចុះជួយក្រុងសៀមរាប ព្រមទាំងមានលោកស្នងការរងខេត្ត អាជ្ញាធរសង្កាត់គោកចក នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ និង លោក លោកស្រីមេភូមិចូលរួម កាលពីរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៦ ។ក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋ បានមានថេរដីកាថា ការជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់ជាស្បៀងអាហារដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះគឺជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋាន ព្រមទាំងបានសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូន ក្នុងកិច្ចការការពារសន្តិសុខ អានអត្ថបទ

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋា រចនាសម្ពន្ធ និងផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ

កំពង់ចាម: អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រី រាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋារចនាសម្ពន្ធ នានាក្នុងខេត្ត និងបន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញនិងលើកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ និង បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការនានា ដែលក្រសួងសាធារណការ និង ដឹកជញ្ជូន ឬក៏ខេត្ត បានប្រគល់ជូន ។ អានអត្ថបទ