សៀមរាប សូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ចដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឲ្យបានរឹងមាំសនៅក្នុងការអញ្ជើញប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រនិងចុះសួរសុខទុក្ខនាយទាហាននាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ពយោធភូមិភាគទី៤. កងពលធំអន្តរាគមលេខ៣. កងពលតូចអន្តរាគមលេខ៨ មន្ទីពេទ្យយោធភូមិភាគ៤ យោធិននារី គ្រួសាកងទ័ពសមភូមិមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦នេះនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍បានពាំនាំផ្ដាំផ្ញើ ការសួរសុខទុក ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនវិរៈកងទ័ព យោធិនទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការបំពេញភារកិច្ចយ៉ាងក្លាហាន និងការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី និងការរក្សាសន្តិភាពជូនជាតិមាតុភូមិ។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់បងប្អូនកងទ័ពទាំងអស់នៅសមរភូមិមុខ ដែលកន្លងមកបានការពារទឹកដី ជាតិមាតុភូមិ ពីការឈ្លានពាន ព្រមទាំងសូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឱ្យបានរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់សមរភូមិក្រោយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកជួយបន្ទុកបម្រុង គ្រប់កាលៈទេសៈ ។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ការចុះត្រួតពិនិត្យនេះគឺជាយន្តការមួយ ដើម្បីធានាបាននូវការថែទាំសុខុមាលភាពកងទ័ពជួរមុខ និងបង្កើនសាមគ្គីភាពក្នុងកងយោធពលខេមរភូមិន្ទនិងបង្ហាញពីការយកចិត្តទុកដាក់ផ្ទាល់ពីថ្នាក់ដឹកនាំការពារជាតិចំពោះសុខទុក្ខនិងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពយោធិននារី ដើម្បីជាការលើកកម្ពស់តួនាទីយោធិននារី និងគ្រួសារកងទ័ព។ ហើយការចុះសួរសុខទុក្ខដល់យោធិននារីនិងគ្រួសារកងទ័ពជួរមុខនាពេលនេះជាផ្នែកមួយនៃកិច្ចការងារសង្គមកិច្ច និងការលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារទឹកដី។ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី មានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រសួងការពារជាតិតែងតែផ្តល់អាទិភាព និងជម្រុញការលើកកម្ពស់យេនឌ័រ ដើម្បីឱ្យយោធិននារីមានឱកាសស្មើភាពក្នុងការទទួលបានការបណ្តុះបណ្តាល និងការឡើងឋានន្តរស័ក្តិ។លោកជំទាវក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរសូមបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងជួរកងទ័ព • ត្រូវរក្សាវិន័យឲ្យបានខ្ជាប់ខ្ជួន ព្រោះកងទ័ពដែលគ្មានវិន័យ គឺជាកងទ័ពដែលគ្មានកម្លាំង។ត្រូវមានភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញឲ្យបានទោះក្នុងតម្លៃណាក៏ដោយ .ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូនបង្កើត ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងអង្គភាព និងត្រូវរួមរស់ជាមួយប្រជាជនដូចទឹកនិងត្រី។
នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ រួមមាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ជូនដល់យោធភូមិភាគទី៤ កងពលធំអន្តរាគមលេខ៣ កងពលតូចអន្តរាគមលេខ៨ មន្ទីពេទ្យយោធភូមិភាគ៤ យោធិននារី គ្រួសាកងទ័ពសមភូមិមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះផងដែរ៕









