ក្រុមការងារស.ស.យ.ក. ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចុះផ្ដល់អាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស

ឧត្តរមានជ័យ៖ ស្នាមញញឹម និងក្ដីសង្ឃឹមក្នុងគ្រាលំបាក នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងស្មារតីជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន លោកជំទាវ មិថុនា ភូថង អមដំណើរនិងទទួលស្វាគមន៍ដោយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនដល់បងប្អូន និងក្មួយៗនៅជំរំភៀសសឹកបាត់ថ្កៅ។ លោកជំទាវ ប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកស្រីអភិបាលរងក្រុងសំរោង ក្រុមការងារ បានបង្ហាញនូវភាពស្និទ្ធស្នាលយ៉ាងខ្លាំង ដោយបានសម្របសម្រួល និងចាប់នំបញ្ចុកដាក់ចានជូនដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗកុមារា កុមារី ដោយផ្ទាល់ដៃ ដែលនេះជាការផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តយ៉ាងធំធេង។ ទន្ទឹមនោះ លោកជំទាវក៏បានផ្តល់កិត្តិយស ក្នុងការសំណេះសំណាលលើកទឹកចិត្ត សាកសួរសុខទុក្ខពីស្ថានភាពរស់នៅ និងការសិក្សារបស់កុមារៗក្នុងជំរំ ព្រមទាំងផ្ដាំផ្ញើឱ្យបងប្អូនរក្សាសុខភាព និងសាមគ្គីគ្នាជម្នះគ្រាលំបាកនេះ។ ក្នុងនាមក្រុមការងារស.ស.យ.ក. អានអត្ថបទ

នគរបាលខេត្ដឧត្ដរមានជ័យ ចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីសុវត្តិភាព

ឧត្ដរមានជ័យ៖ នាយប់ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីសុវត្តិភាព ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខានតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ២០,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារវីរយុទ្ធជនចំនួន ២រូប ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងទៅ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ២០,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនចំនួន ២រូប របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីដោយសង្គ្រាមឈ្លានពានពីពួកទាហានសៀម នៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅតំបន់អានសេះ ខេត្តព្រះវិហារ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃគ្រួសារសពនីមួយៗគឺ: ទី១ គេហដ្ឋាននៃសព លោកវរសេនីយ៍ត្រី ឈាន ធាងលី នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងទី២ គេហដ្ឋាននៃសពលោកវរសេនីយ៍ឯក ឈួន គឹមណាន នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ អានអត្ថបទ

លោក អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ឱ្យស្របទៅនឹងការផ្តល់សេវាសាធារណៈ និងការគាំទ្របច្ចេកទេសនៅមូលដ្ឋាន ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ លោកអភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការី លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកស្ទោង លោក គត់ សុភ័ក្ត្រ ប្រធានកម្មវិធីអង្គកាកូដិច បានអញ្ជើញចុះ ពិនិត្យមើលដំណើរការដាំដុះ និងការប្រមូលផល របស់ប្រជាកសិករ នៅក្នុងសហគមន៍កសិកម្ម “សណ្ដាន់សាមគ្គី” ស្ថិតក្នុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យជាក់ស្តែងនេះ អានអត្ថបទ

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដាក់បទបញ្ជាពង្រឹងការបង្ក្រាបបទល្មើស និងការងារសន្តិសុខក្នុងខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដាក់បទបញ្ជាឱ្យកម្លាំងក្រោមឱវាទទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់លើការងារអាទិភាពចំនួន ៣ ធំៗ រួមមាន៖ ១-ការបង្ក្រាបបទល្មើស៖ ត្រូវក្តាប់ឱ្យជាប់ និងបង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាពឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម។ ២-ការត្រៀមលក្ខណៈប្រតិបត្តិការ៖ ត្រូវពង្រឹងយន្តការវេនប្រចាំបញ្ជា អានអត្ថបទ

‎កម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនបានជនសង្ស័យចំនួនពីរ នាក់ ខ្ចីម៉ូតូស៊ីដាច់‎

សៀមរាប: ‎កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០នាទី ០០នាទីនៅចំណុចភូមិគោកធ្លក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ចាន់ ភារិន បានសុំខ្ចីម៉ូតូ ម៉ាកហុងដា ទ្រីម ពណ៍ខ្មៅ ផ្លាកលេខ 1KRភ្នំពេញ 7189 របស់ឈ្មោះ ភា សុខភាព ភេទស្រី អាយុ១៩ ឆ្នាំ(ជាជនរងគ្រោះ) ដោយខ្ចី និងម្ដាយឈ្មោះ សាយ សាលឿត អាយុ៤២ឆ្មាំ ដោយនិយាយកុហកថា ខ្ចីម៉ូតូ ទៅយកប្រពន្ធមួយភ្លែត ពេលខ្ចីបាន ជនសង្ស័យ ខាងលើបានទៅយកប្រពន្ធឈ្មោះ ឃុត សុភ័គ្គ អានអត្ថបទ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិនាពេលកន្លងទៅ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឧត្តមសេនីយ៍ទោ ប៊ូ គឿន ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធនិងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៧០ -ដល់ទសវត្សរ៍ ១៩៩០ អានអត្ថបទ

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសំរោង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង។ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ខូវ លី ក៏បានមានមតិសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ដកោតសរសើរ ដល់មន្រ្ដីរាជការទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាការពារភូមិគ្រប់រូប ដែលតែងតែយកចិត្ដទុកដាក់បំផុត បំរើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោងទាំងថ្ងៃយប់បានយ៉ាងល្អ ទោះក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបការឈ្លានពានពីចោរសៀមយ៉ាងណាក្ដី។លោកឧត្ដមសេនីយ៍ ក៏បានឧបត្ថមសំលៀកបំពាក់ដល់បងប្អូនប្រជាការពារភូមិក្នុងក្រុងសំរោង ម្នាក់ ១កំប្លេរ អានអត្ថបទ

កម្លាំងរដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រតិបត្តិការសឹករង ខេត្តសៀមរាប បន្តបង្រ្កាបបទល្មើសនេសាទដូច ភ្លៀងរលឹម

ដោយអ៊ុក ផ្លុង សៀមរាប÷ រដ្ឋបាលជលផល ក៏ដូចជាកងកម្លាំងប្រតិបត្តិការនានា ក្នុងរយៈពេល២ ឆ្នាំនេះបានបំពេញ កាតព្វកិច្ចរបស់ខ្លួន យ៉ាងសកម្ម តាមបទបញ្ជារបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦នេះ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ ប្រធានក្រុមបង្ក្រាបបទល្មើសនេសាទប្រចាំការនៅមាត់ខ្លាចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចអូរថ្នាលសំណាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែងបាន បានបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុងចំនួន ០១ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន៖នេសាទដោយឧបករណ៍ស្បៃមុងក្បាលស្បៃមុងចំនួន៨គ្រឿងរបាំងស្បៃមុង        ប្រវែង៨០០ម៉ែត្រចម្រឹងចំនួន២៥០ដើមលែងត្រី                ចំនួន ១០គក្រកំលាំង ចូលរួម ចំនួន៩ អានអត្ថបទ