ក្រុមការងារស.ស.យ.ក. ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចុះផ្ដល់អាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស

ឧត្តរមានជ័យ៖ ស្នាមញញឹម និងក្ដីសង្ឃឹមក្នុងគ្រាលំបាក នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងស្មារតីជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន លោកជំទាវ មិថុនា ភូថង អមដំណើរនិងទទួលស្វាគមន៍ដោយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនដល់បងប្អូន និងក្មួយៗនៅជំរំភៀសសឹកបាត់ថ្កៅ។ លោកជំទាវ ប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកស្រីអភិបាលរងក្រុងសំរោង ក្រុមការងារ បានបង្ហាញនូវភាពស្និទ្ធស្នាលយ៉ាងខ្លាំង ដោយបានសម្របសម្រួល និងចាប់នំបញ្ចុកដាក់ចានជូនដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗកុមារា កុមារី ដោយផ្ទាល់ដៃ ដែលនេះជាការផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តយ៉ាងធំធេង។ ទន្ទឹមនោះ លោកជំទាវក៏បានផ្តល់កិត្តិយស ក្នុងការសំណេះសំណាលលើកទឹកចិត្ត សាកសួរសុខទុក្ខពីស្ថានភាពរស់នៅ និងការសិក្សារបស់កុមារៗក្នុងជំរំ ព្រមទាំងផ្ដាំផ្ញើឱ្យបងប្អូនរក្សាសុខភាព និងសាមគ្គីគ្នាជម្នះគ្រាលំបាកនេះ។ ក្នុងនាមក្រុមការងារស.ស.យ.ក. ខេត្តកោះកុង លោកជំទាវ និងលោកស្រីអភិបាលរងក្រុង បានផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើតម្រូវការចាំបាច់របស់ស្រ្តី និងកុមារងាយរងគ្រោះ ដើម្បីស្វែងរកយន្តការជួយជ្រោមជ្រែងបន្ត។ រដ្ឋបាលក្រុងសំរោង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មិថុនា ភូថង និងក្រុមការងារស.ស.យ.ក. ខេត្តកោះកុង ដែលជានិច្ចកាលតែងតែផ្ដល់ក្ដីមេត្តា និងចុះមកជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសំរោង ជាពិសេសក្នុងស្ថានភាពដែលបងប្អូនកំពុងត្រូវការការគាំទ្រផ្នែកស្មារតី និងស្បៀងអាហារ៕