ផ្ទះចំនួន ៤៩២ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនអតីតយុទ្ធជន

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទសំបូរ បានទៅប្រគល់ផ្ទះថ្មី ខ្នងទី៤៩២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន អានអត្ថបទ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្តីពីបញ្ហាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបាន​លើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ និងការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធម្មជាតិ ដែលគណៈបញ្ជាការឯករដ្ឋបាលគ្រប់ជាន់ថ្នាក់ អានអត្ថបទ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត

(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោងនិងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត លោក ផាង វី ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោក សាយ គឹម ឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ ប្រព័ន្ធធារាសាស្ត្រថ្មីៗ និងចាក់ដីពង្រីកថ្នល់តាឈុំនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដល់សុខទុក្ខសុខុមាលភាពនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបាន កសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ផ្លូវ អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន។ ទីតាំងស្នើសុំ៖ ច្រកចេញចូលតែមួយ ទីស្តីការក្រសួង ដ.ន.ស.លេខទូរសព្ទ៖ ០១០ ៧៧៩ ៥៩៩

ព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តព្រៃវែង ដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ ក្នុងពិធីបុណ្យវិសាខបូជា

ព្រៃវែង៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករទូទាំងខេត្តព្រៃវែង បានរៀបចំដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីអបអរសាទរ និងរំលឹកដល់គណព្រះសម្មាសម្ពុទ្ធបរមគ្រូ។ ព្រះខេមរញណ ភី យ៉ា ព្រះជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្ត ព្រះអនុគណក្រុងព្រៃវែង  និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី មានសង្ឃដីការថា បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។ មិនតែប៉ុណ្ណោះ ពិធីបុណ្យវិសាខបូជា គឺជាព្រឹត្តិការណ៍សាសនាអន្តរជាតិដ៏ធំមួយ ដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជននិងប្រជាជនដែលមានជំនឿចំពោះព្រះពុទ្ធសាសនាជុំវិញពិភពលោក។រីឯប្រទេសកម្ពុជាវិញបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមទាំងត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះយ៉ាងអធិកអធម តាមវត្តអារាមនានានៅទូទាំង ប្រទេស ប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង។ ព្រះអង្គបន្តថា ពិធីបុណ្យវិសាខបូជាជាពិធីបុណ្យដ៏ធំបំផុតនិងមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃ អានអត្ថបទ

ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញប្រកាសប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល ដែលប្រព្រឹត្តទៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ឯកឧត្ដម ប្រធាន មានប្រសាសន៍បន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន (២)ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ (៣)លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បន្តទៀតថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព អានអត្ថបទ

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនជនមានពិការភាព ៥០នាក់ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង

​ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាព ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋជាជនមានពិការភាពចំនួន ៥០នាក់ ដែលកំពុងអញ្ជើញមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តព្រៃវែង។ ​ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរពីជីវភាពរស់នៅ និងការលំបាករបស់បងប្អូនជនមានពិការភាពនៅគ្រប់ទីកន្លែង។ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនទាំងអស់ កុំឱ្យមានការបាក់ទឹកចិត្ត ឬមានអារម្មណ៍ឯកោ ព្រោះរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការគាំទ្រ និងផ្តល់ឱកាសស្មើៗគ្នាក្នុងសង្គម។​​សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាព និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូបក្នុងសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនជនមានពិការភាព ៥០នាក់ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង

​ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាព ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋជាជនមានពិការភាពចំនួន ៥០នាក់ ដែលកំពុងអញ្ជើញមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តព្រៃវែង។ ​ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរពីជីវភាពរស់នៅ និងការលំបាករបស់បងប្អូនជនមានពិការភាពនៅគ្រប់ទីកន្លែង។ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនទាំងអស់ កុំឱ្យមានការបាក់ទឹកចិត្ត ឬមានអារម្មណ៍ឯកោ ព្រោះរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការគាំទ្រ និងផ្តល់ឱកាសស្មើៗគ្នាក្នុងសង្គម។​​សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាព និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូបក្នុងសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

កំពង់ធំ÷រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមផែនការ បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អានអត្ថបទ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣,៨២០ ក្បាលដីត្រូវបានប្រគល់ជូប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

​ នាថ្ងៃ​ទី២៧​ ខែមេសា​ ឆ្នាំ​២០២៦ក្រុមការងារមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តក្រចេះ​ បានចូលរួួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣,៨២០ ក្បាលដី ក្រោម​អធិបតីភាព​ឯកឧត្តម​ នេត្រ​ ភត្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តក្រចេះ។