ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់វីរៈកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ មានត្រីឆ្អើ , អង្ករ ,ទឹកបរិសុទ្ធ , កាហ្វេ ភេសជ្ជៈ, ត្រីខ ,មាន់អាំង ,សាប៊ូ និង ថវិកា ជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៦។ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ បានមានព្រះថេរដីកា អរគុណដល់បងប្អូនវីរៈកងទ័ពជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ ។ ព្រះអង្គបានមានព្រះទ័យស្រណោះបងប្អូនវីរៈកងទ័ពដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និង ឆ្ងាយពីកូន អានអត្ថបទ

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកអនឡាញ ០២ទីតាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់

បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែ ពូមីង បងប្អូនដែលជាអតិថិជនគម្រោង ឡេង ណាវ៉ាត្រា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែ ពូមីង បងប្អូនដែលជាអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធ៍ ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។នេះជាថ្ងៃទី១ នៃការទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៤ ខែមេសា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ទីតាំង​ ៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការប្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីស្រង់ព្រះនៅសួនច្បារព្រះអង្គចេកព្រះអង្គចម

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីស្រង់ព្រះ នៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃវារៈឡើងស័ក នៅនឹងទីតាំងសួនច្បារព្រះអង្គចេកព្រះអង្គចម។ ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ហើយបងប្អូន ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ចាស់ព្រឹទ្ធាចារ្យ ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ។ ដោយមានការនិមន្តចូលរួមក្នុងពិធីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្នុងថ្ងៃវារៈឡើងស័ក នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ ត្រូវនឹងថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត  រួមជាមួយឯកឧត្តម អានអត្ថបទ

កងរាជអាវុធហត្ថខេត្តសៀមរាម បង្កបរិយាកាសសប្បាយរីករាលដល់ភ្ញៀវជាតិ អន្តរជាតិ

ថខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប រយៈពេល៣ថ្ងៃក្រៅពីការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងព្រឹតិ្តការណ៍សង្ក្រាន្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឲ្យសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២០៧០ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។តាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្ត បានរៀបចំឲ្យមានកម្មវិធី សប្បាយៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដោយមានការរៀបចំដាក់ឲ្យឆ្លើយសំណួរ និង លេងកីឡា និងល្បែងប្រជាប្រិយ ដើមី្បឈ្នះរង្វាន់ពីកងរាជអាវុធហត្ថខេត្តសៀមរាប ។ក្នុងសកម្មភាពនោះក៏មានបងប្អូនជាភ្ញៀវជាតិ អន្តរជាតិ បានចូលរួមយ៉ាងសប្បាយរីករាយ ។ ក្នុងនោះដែរក៏មាន ការឆ្លើយសំណួរ អានអត្ថបទ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសាកសួរសុខទុក្ខ ឈ្វេងយល់អំពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ (ត្រីចក្រយាន) ដែលជាសមាជិករបស់ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកតា លោកអ៊ំ លោកពូ ក៏ដូចជាសមាជិកទាំងអស់របស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។ លោកជំទាវបណ្ឌិត ក៏បានភ្ជាប់មកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈបរិក្ខារនានាដែលជាអំណោយផ្ទាល់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សមាជិករបស់សមាគមមូលនិធីត្រីចក្រយានកម្ពុជា អានអត្ថបទ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិពេលខាងមុខនេះ

កំពង់ធំ÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ និងមន្ត្រីជំនាញ នៅថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៦ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយនឹងតម្រូវការសាច់សត្វច្រើន និងមមាញឹកក្នុងគោលបំណង ការពារទប់ស្កាត់ជំងឺឆ្លងសត្វ(ពីសត្វ ទៅសត្វ និងពីសត្វទៅមនុស្ស) មានទីតាំងនៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មួយគ្នានេះផងដែរលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ជាលទ្ធផល ក្រុមការងារបានបាញ់ថ្នាំសំលាប់មេរោគ នៅលើមធ្យោបាយដឹកជញ្ជូនសត្វសរុបបាន២៥រថយន្ត ក្នុងនោះរថយន្តដឹកមាន់បានចំនួន១៣ រថយន្ត និងរថយន្តដឹកជ្រូកបានចំនួន ១២រថយន្ត រួចបន្តចុះធ្វើជីវសុវត្ថិភាព នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន។ ហើយក្រុមការងារការិយាល័យបសុព្យាបាលខេត្តកំពុង និងបន្តធ្វើជីវសុវត្ថិភាពនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ទៀត អានអត្ថបទ

មេអាវុធហត្ថខេត្តបើកប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និង បទបញ្ជាផែនការការពារ សៀមរាបសង្ក្រាន្ត

សៀមរាប៖ ដើមី្បធានាបានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយ ក្នុងសង្ក្រាន្តសៀមរាប បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ថ្ងៃខាងមុខនេះ នៅរសៀលថ្ងៃទី១០ខែ មេសា ឆ្នាំ២០២៦នៅអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យ ផ្យព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និង ផ្សព្វ ផ្សាយសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយបទបញ្ជា ផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សង្រ្គោះបន្ទាន់ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខ ក្រោមការដឹកនាំប្រជុំរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ អានអត្ថបទ

គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាបចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពសមរភូមិមុខកងពលតូចអន្តរាគមន៍លេខ៥

សៀមរាប៖ នាព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ សម្រាប់ប្រើប្រាស់ ចំនួន ៣៥មុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។នាឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ អានអត្ថបទ