ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ សូមថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការជានិវត្តជនដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ឱ្យយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់សង្គមជាតិ

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​​ សូមថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការជានិវត្តជនដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ឱ្យយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់សង្គមជាតិ។ នេះជាប្រសាសន៍លេីកឡេីងរបស់​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២៦៕

ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម

ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក៍បានផ្តោតលើការពង្រឹងស្ថេរភាពជីវភាពគ្រួសារ ជូនចំពោះបងប្អូនដែលមានជីវភាពលំបាក។នេះបេីយោងទៅតាមពិធីសំណេះសំណាលនិងចែកអង្ករជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពតនាថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦។

ឯកឧត្តម ប្រាក់ សោភ័ណ ណែនាំកងកម្លាំងទាំងអស់រៀបចំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាថ្ងៃខាងមុខនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ បានសង្កត់ធ្ងន់ថា ក្រៅពីពង្រឹងការងារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី កងកម្លាំងទាំង ១៣ក្រុង ស្រុក ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត អានអត្ថបទ

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី លើកទឹកចិត្តដល់បងប្អូនកងទ័ពទាំងអស់នៅសមរភូមិមុខ

សៀមរាប សូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ចដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឲ្យបានរឹងមាំសនៅក្នុងការអញ្ជើញប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រនិងចុះសួរសុខទុក្ខនាយទាហាននាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ពយោធភូមិភាគទី៤. កងពលធំអន្តរាគមលេខ៣. កងពលតូចអន្តរាគមលេខ៨ មន្ទីពេទ្យយោធភូមិភាគ៤ យោធិននារី គ្រួសាកងទ័ពសមភូមិមុខ នាឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦នេះនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍បានពាំនាំផ្ដាំផ្ញើ ការសួរសុខទុក ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនវិរៈកងទ័ព យោធិនទាំងអស់ ដោយសេចក្តីនឹករលឹក និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការបំពេញភារកិច្ចយ៉ាងក្លាហាន និងការលះបង់អាយុជីវិត អានអត្ថបទ

អ្នកលេងពូថៅដៃវ័យចំណាស់ម្នាក់ជាជនសង្ស័យក្នុងករណីឃាតកម្មត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោងឃាត់ខ្លួនបានហើយ

កំពង់ធំ៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណាអធិការនគរបាលស្រុកស្ទោង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្សាក្រង និងឃុំកំពង់ចិនជើង ចុះស្រាវជ្រាវករណីឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យ១នាក នៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានលើកឡើងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩និង១០នាទីព្រឹក មានករណីឃាតកម្មស្ថិតនៅចំណុចភូមិសំប៉ាន ឃុំម្សាក្រង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ រី រន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ជា អានអត្ថបទ

អង្គការសង្គមស៊ីវិល និងសហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងរួមចំណែកអភិវឌ្ឍប្រទេសជាតិ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា សមាគម សហគមន៍ និងអង្គការស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ តាមរយៈការគាំទ្រគ្រប់សកម្មភាពនានា ហើយក្នុងន័យនេះក៏សូមឲ្យបន្ដកិច្ចសហការគាំទ្រ និងចូលរួមប្រកបដោយភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដបន្ថែមទៀត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិគ្នាទៅវិញទៅមក នីតិរដ្ឋ និងការការពារបរិស្ថានធម្មជាតិ ទប់ស្កាត់ បទល្មើសនានា ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែមានភាពរីកចម្រើន និងការអភិវឌ្ឍជឿនលឿនទៅមុខ។ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ដសៀមរាប ជាមួយសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលខេត្ដថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការសង្គមស៊ីវិល” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រី្ត អានអត្ថបទ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom

សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានដឹកនាំលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” តាមរយៈប្រព័ន្ធonline Zoom ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សារបាន និងកិច្ចដំណើរការនៃការរៀបចំច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អានអត្ថបទ

កិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤

ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត  និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រីជានាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត ,តំបន់ប្រតិបត្តិការសឹករងសៀមរាបផងដែរ ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ ត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមនូវរបៀបវារៈ ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខ័ណ្ឌ អានអត្ថបទ

បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន១០១គ្រួសារ ទទួលអំណោយពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀង ចំនួន ១០១គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ និង រដ្ឋបាលសង្កាត់គោកចក ក្រោមវត្តមានរបស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប នៅសាលាសង្កាត់គោកចក នាព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២៦នេះ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ មានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់  ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថាឲ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឲ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម ។ អានអត្ថបទ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយវៀងបាន លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានក្រើនរំលឹក និងណែនាំ អានអត្ថបទ