ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ក្នុងស្រុកចំនួន៣ នៃខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ
ព្រៃវែង៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រនានា ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់បងប្អូន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើឱ្យបងប្អូនកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរ។ អានអត្ថបទ









