អំពូលភ្លើងសូឡាចំនួន ៣៨០ ដើមបានលើកសោភ័ណភាពផ្លូវសាធារណៈក្នុងស្រុកពារាំង ជាពិសេសប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់

ព្រៃវែង៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោក ចេម ប្រា អភិបាលស្រុកពារាំង បានអនុវត្តគម្រោងដំឡើង អំពូលសូឡា ចំនួន ៣៨០ ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុក ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភ័ណភាពក្នុងមូលដ្ឋានសាធារណៈ។ ការដំឡើងអំពូលសូឡានេះ ប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្រ “ភូមិ-ឃុំ មានសុវត្ថិភាព” ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។ ការដំឡើងអំពូលសូឡានេះគឺដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរមាន សុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំង នៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការដំឡើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់។ការពារសកម្មភាពមិនប្រក្រតីពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។ ការធ្វើដំណើរពេលយប់កាន់តែងាយស្រួលជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរចេញពីសាលាពេលយប់ អានអត្ថបទ

ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា និង លោកជំទាវ រួមគណៈប្រតិភូសំណេះសំណាល និង សួរសុខទុក្ខ ចែកអំណោយ រៀបចំអាហារ ជូនដល់សិស្សមានពិការភាព និង កុមារកំព្រា ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ទាង អេង ទៀ សីហា  អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ វិទ្យាល័យអប់រំពិសេសខេត្ត និង កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាថ្ងៃខាងមុខ នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦នេះ។ អានអត្ថបទ

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុង លើកទី២២ អាណត្តិទី៤ ដើម្បីពិនិត្យ និង អនុម័តលើរបាយការណ៍ការងារប្រចាំខែមីនា និងលើកទិសដៅបន្ត

ឧត្តរមានជ័យ៖ យន្តការប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា គឺជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យប្រសិទ្ធភាពការងារ និងលើកទិសដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ។ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរដ្ឋបាលក្រុងសំរោង បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងសំរោង លើកទី២២ អាណត្តិទី៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុង និងមានការចូលរួមផ្ទាល់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង ព្រមទាំងសមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីរាជការ អាជ្ញាធរសង្កាត់ទាំងប្រាំ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។ អង្គប្រជុំបានពិភាក្សា និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់លើរបាយការណ៍សកម្មភាពការងារ ដែលរដ្ឋបាលក្រុងសម្រេចបានក្នុងខែមីនា ឆ្នាំ២០២៦ ជាពិសេសវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាសាធារណៈ។ អានអត្ថបទ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយបានរងរបួស អំឡុងពេលបំពេញការងារ

រាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ជាការលើកទឹកចិត្ត និងដល់យោធិនកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងជំរុញដល់គ្រូពេទ្យ មើលថែទាំពួកគាត់ឱ្យបានដិតដល់ជាទីបំផុត ដើម្បីពួកគាត់អាចត្រឡប់ទៅកាន់គេហដ្ឋានវិញឆាប់ៗ ថ្ងៃអាទិត្យ ទី២៩ មីនា ២០២៦ ។

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

រាជធានីភ្នំពេញ៖ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។

ខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យទន្លេលើកទី១០ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ក្រោមប្រធានបទ(ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល)

កំពង់ធំ÷ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ កម្មវិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋសភា សមាជិករដ្ឋសភា ព្រឹទ្ធសភា មុខរាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្រ្តីរដ្ឋបាលខេត្តនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ដោយឡែកក៏មានការចេញចូលរួមពីឯកឧត្តម ហានកុសល អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។ អានអត្ថបទ

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោកអភិបាលស្រុក នាំយកអំណោយអភិបាលខេត្តកំពង់ធំ ចែកជូនគ្រួសារងាយរងហានិភ័យ២០០គ្រួសារ

កំពង់ធំ៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋជាគ្រួសារងាយរងហានិភ័យចំនួន២០០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ ដើម្បីចូលរួមសម្រាលការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះស្ថានភាពខ្វះខាត និងងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។ លោក ឡាយ ស៊ីលី និងលោក សាយ គឹមឡម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ អានអត្ថបទ

សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចការតាំងទីលំនៅថ្មី

ខេត្តកំពង់ធំ៖ នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង LASED III អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារគាំទ្រការតាំងទីលំនៅថ្មីជូនដល់សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

រដ្ឋបាលស្រុកកំពង់ស្វាយរៀបចំតាំងលម្អតាមស្តង់របស់ខ្លួន នៅសួនមាត់ស្ទឹងសែនដើម្បីចូលរួមអបអរសាទរនិងត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៦

កំពង់ធំ÷ការរៀបចំតាំងលម្អនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរស្រុក ដោយមានការចូលរួមសហការពីមន្ត្រីរាជការ កងកម្លាំង និងយុវជនស្ម័គ្រចិត្តស្តង់នីមួយៗត្រូវបានរចនាឡើងយ៉ាងច្នៃប្រឌិត បង្ហាញពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងសក្តានុពលស្រុកកំពង់ស្វាយ ឲ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ នៅតាមបរិវេណសួនច្បារមាត់ស្ទឹងសែន គេឃើញមានការតាំងលម្អដោយប្រើភ្លើងពណ៌ ស្លាកសញ្ញា និងរូបចម្លាក់ផ្សេងៗ ដែលបង្កើតបរិយាកាសរីករាយ សប្បាយរីករាយ និងសមរម្យទៅនឹងពិធីបុណ្យប្រពៃណីខ្មែរ។ ការរៀបចំនេះមិនត្រឹមតែបង្កើនសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ លោកអ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់អ្នកយកព័ត៌មានយើងនៅថ្ងៃទី ២៦មិនាឆ្នាំ 2026ថា ការរៀបចំតាំងលម្អនេះគឺជាផ្នែកមួយនៃការចូលរួមរបស់ស្រុក ក្នុងការគាំទ្រកម្មវិធីសង្ក្រាន្តរបស់ខេត្តកំពង់ធំ ដោយមានគោលបំណងបង្ហាញពីសាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានេះ អភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ឲ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងរួមគ្នាបង្កើតបរិយាកាសសប្បាយរីករាយ ក្នុងអំឡុងពេលប្រារព្ធពិធីសង្ក្រាន្តឆ្នាំ ២០២៦ ឲ្យប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម៕

វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ | ២៤ មីនា ២០២៦រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកភ្នំស្រុក ស្ថិតនៅវត្តអម្ភវ័ន្តស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ នឹងមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី០១ មេសា ២០២៦។