ភ្នំពញ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូតបរទេសប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាព អោយឃើញពិតជាក់ស្តែងនូវការដាក់ទូរកុងតឺន័រ ពីសំណាក់ភាគីថៃ លើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្ត ពិភាក្សា តាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។ កម្ពុជាសូមអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែង។ ការ ដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈ កម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) គឺជាមធ្យោបាយប្រាកដនិយម ក្នុងការ ធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា ដែលកម្ពុជារំពឹងទុក ។






