កំពង់ធំ÷ ដោយអនុវត្តតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរឹងបំផុត ដល់ផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង ០៩ក្រុង-ស្រុក ត្រូវបង្កើនការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដូចភ្លៀងរលឹម សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ៣០ នាទី មានករណី ហិង្សាដោយចេតនាទៅវិញទៅមក បង្ករឡើងដោយក្មេងទំនើង ០២ ក្រុម ក្នុងកម្មវិធីការមួយកន្លែងស្ថិតក្នុងភូមិ ខ្មែរ ឃុំ ងន ស្រុក សណ្ដាន់ ខេត្តកំពង់ធំ ។ភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញ ចេញកិច្ចប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ+ក្រុមទី I១-ឈ្មោះ ស្រី ដែន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។ ២-ឈ្មោះ ទិត្យ ចាន់រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ។៣-ឈ្មោះ ម៉ប់ កក្កដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។ ៤-ឈ្មោះ គាន លីន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។ ៥-ឈ្មោះ ទិត្យ ចាន់រះ ហៅរ៉ាស់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ។៦-ឈ្មោះ ទិត្យ ចាន់រ៉ន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។៧-ឈ្មោះ គាន និត ភេទ ប្រុស អាយុ ២០ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។៨-ឈ្មោះ បៀន ស៊ិនឡាង ភេទ ប្រុស អាយុ ២៤ ឆ្នាំជនទាំង ០៨ នាក់ ខាងលើនេះ រស់នៅ ភូមិខ្មែរ ឃុំ ងន ស្រុកសណ្ដាន់ ។+ក្រុមទី II១-ឈ្មោះ ហង្ស សាន់ស៊ីនី ហៅពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។ ២-ឈ្មោះ ឡាច វឿន ហៅ វិត ភេទ ប្រុស អាយុ ២០ឆ្នាំ ។៣-ឈ្មោះ ណេ ណាត់ ហៅ ចន ភេទប្រុសអាយុ ១៨ ឆ្នាំ (ផ្ទុកសារធាតុញៀន) ។៤-ឈ្មោះ អ៊ួង ម៉ាលីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។៥-ឈ្មោះ អ៊ួង ម៉ាលី ភេទប្រុស អាយុ ២២ ឆ្នាំ ។រស់នៅភូមិ ស្រែវាលខាងកើត ឃុំ ដងកាំបិត ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន÷ ១.ដំបងចំនួន ០៨ ដើម,២.ខ្សែក្រវ៉ាត់ចំនួន ០២ខ្សែ,៣.កាំបិតចំនួន ០១ ដើម ។ករណីខាងលើនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ ច្បាប់ ៕






