សៀមរាប ÷ ជនក្រីក្រពីរនាក់ ប្តីឈ្មោះ វុិត សុញ និងប្រពន្ធឈ្មោះ ឈិន ប៊ុនលី បច្ចុប្បន្ន អ្នក ទាំងពីរ រស់នៅភូមិ កំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ដោយសារតែ មានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ផ្ទះដំបូលបាំងមេឃ ជញ្ជាំងបាំងខ្យល់ កូនក៏ច្រើន ម៉្យាងវិញទៀត មុខ របរសុីឈ្នួលយាមចំការស្វាយចន្ទីមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានទើបពីរនាក់ប្តីប្រពន្ធសម្រេចចិត្តយកលុយធានាគាត់ ទិញគោយន្តកន្ត្រៃដើម្បីសុីឈ្នួលដឹកឥវ៉ាន់ផ្សេងៗ ដោយ គិតថា ជីវៈភាព នឹងអាចធូរស្រាល ជាងមុន។ ប៉ុន្តែ ជាអកុសល ទិញ ម៉ាស៊ីនគោយន្តរួចជួលគេដឹកមកឲ្យរយះ ពេល២ខែ ហើយម៉ាសុីនគោយន្តដឹក មិនទាន់ ដល់ផ្ទះសោះ។ បើយោងតាមសម្តីពីរនាក់ប្តីប្រពន្ធនេះបានប្រាប់អ្នកសារព័ត៌មាន ថា កាលពីថ្ងៃ ទី ០៨ ខែគុម្ភៈ ឆ្នាំ ២០២៦ អ្នក ទាំង២នាក់ បានទិញម៉ាស៊ីនគោយន្ត មួយទឹក ដែលមានតម្លៃ( ៦លាន១៣មុឺន) ពីភូមិតា យែ៉ក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពីម្ចាស់ ប្ដីឈ្មោះ រី រើន និង ប្រពន្ធឈ្មោះ វៀ ចាន់ ហើយក៏ បានជួលឲ្យ ឈ្មោះ អ៊ា ធី បច្ចុប្បន្ន រស់នៅ ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដឹក ឲ្យ ប៉ុន្តែ រយៈពេល២ ខែហើយ លោក អ៊ា ធី ដឹកម៉ាស៊ីន មិនទាន់ ដល់ផ្ទះសោះ ដោយ ចម្ងាយផ្លូវប្រហែល ត្រឹមតែ២០ គីឡូម៉ែត្រ តែប៉ុណ្ណោះ។ អ្នកស្រី ឈិន ប៊ុនលី បានប្រាប់អ្នក សារព័ត៌មានទាំង ខ្សឹកខ្សួល អួលដើមក ថា ដោយបាត់ដំណឹងយូរពេកអ្នកស្រី និងប្ដីបានស្វែងរកលោក អ៊ា ធី អស់រយៈពេលជាច្រើនថ្ងៃទើបដឹងថា លោក អ៊ាង ធីរស់នៅ ភូមិ ព្រីង ឃុំជីក្រែង ជាមួយផ្ទះដ៏ធំ សម្ភារៈប្រើប្រាស់យ៉ាងសម្បូរបែប។ ពេល ពួកគាត់ បានជួប អ៊ា ធី ៗ បានសន្យាថាស្អែកនឹងសងសំណង ប៉ុន្តែ ការសន្យានេះស្អែកមិនចេះចប់សោះ រហូតដល់ អ្នកស្រី អស់ជំនឿ ក៏បានទៅប្ដឹង មេភូមិ ភូមិព្រីង ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ ប៉ុន្តែមេភូមិ ហៅ អ៊ា ធី មកហើយលោក អ៊ាធី នៅតែសន្យាថាស្អែកដដែល ស្អែក១០ ស្អែក២០ ដូចបទចម្រៀង លោកតា ស៊ិនស៊ីសាមុត អញ្ចឹង! រហូតដល់ថ្ងៃទី១៣ ខែគុម្ភៈ អ្នក ទាំងពីរ សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍ សង្កាត់គរបាលរដ្ឋបាលជីក្រែង ដើម្បីឲ្យ ហៅ លោក អ៊ា ធី ចូលខ្លួន មកដោះស្រាយ ប៉ុន្តែ ប៉ុស្តិ៍ សង្កាត់នគរបាលរដ្ឋបាលជីក្រែងគ្មានសមត្ថភាពកោះហៅ លោក អ៊ា ធី ឲ្យ ចូលខ្លួន ដោះស្រាយបានទាំង ផ្ទះ លោក អ៊ា ធី និងប៉ុស្តិ៍សង្កាត់នគរបាលរដ្ឋបាលជីក្រែងនៅ ទល់មុខគ្នា សោះ។ ដោយការ អស់សង្ឃឹម និងគ្មានទំនុកចិត្តលើ ប៉ុស្តិ៍ជីក្រែង នៅថ្ងៃ ទី២០ ខែ គុម្ភៈ ឆ្នាំ ២០២៦ អ្នក ទាំងពីរ បានបន្តដាក់ពាក្យបណ្តឹងទៅអធិការនគរបាល នៃអធិការដ្ឋានជីក្រែង ដែលមាន លោក ឌី សុធា ជា មន្ត្រី នគរបាលនៃអធិការដ្ឋានជីក្រែងជា អ្នកទទួល ពាក្យបណ្តឹង។ បើយោងតាមសម្តីអ្នកស្រី ឈិន ប៊ុនលី ប្រាប់ អ្នកសារព័ត៌មាន នោះគឺ ពេលដែល ពួកគាត់ទៅដល់ ដាក់ពាក្យបណ្តឹងស្រាប់តែមន្ត្រី នគរបាលនៃអធិការដ្ឋានស្រុកជីក្រែងម្នាក់ថា លោក អ៊ា ធី បានមក អធិការដ្ឋាន២ ថ្ងៃមុន និយាយ រឿង ករណីនេះ ដែរ ។ ពាក់ព័ន្ធ ករណីនេះ លោក ឌី សុធា មន្ត្រី នគរបាលនៃអធិការដ្ឋានស្រុកជីក្រែងដែលបានទទួលពាក្យបណ្តឹងម្ចាស់គោយន្ត បានបកស្រាយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកកំពុងធ្វើការតាមនីតិវិធីរបស់លោកហើយ ដោយធ្វើការតាមរបៀបសេុីបអង្គេត តែប្រសិនបើម្ចាស់ពាក្យបណ្តឹងទៅពឹងពាក់អ្នកសារព័ត៌មានហើយ អ្នកសារព័ត៌មានចេញផ្សាយ ដូចវាយស្មៅបង្អើលពស់ បើធ្វើដូច្នេះលោក មានតែបញ្ជូនសំណុំរឿងទៅតុលាការ។ លោក វរសេនីយ៍ឯក តាំង លីហេង មេបញ្ជាការ នៃអធិការដ្ឋានស្រុកជីក្រែង កាលពីថ្ងៃទី០៥ ខែ មិនា ឆ្នាំ ២០២៦ បានឲ្យ អ្នកសារព័ត៌មាន បញ្ជាក់ឈ្មោះ ភូមិឃុំ អ្នកដឹក ម៉ាស៊ីន តាមប្រព័ន្ធ Telegram អ្នកសារព័ត៌មាន បានបញ្ជាក់ឈ្មោះអ្នកដឹក និងភូមិឃុំតាមការប្រាប់របស់ម្ចាស់ម៉ាស៊ីនហើយ ប៉ុន្តែរហូតមកដល់ ទី១០ ខែមិនា ឆ្នាំ ២០២៦ នេះមិនទាន់មានដំណឹង អ្វី ពីអធិការ រដ្ឋានស្រុកជីក្រែង ទាល់តែសោះ។ ករណីខាងលេីនេះ ប្រជាពលរដ្ឋថា ការអនុវត្ត ច្បាប់ភូមិឃុំមានសុវត្ថិភាពក្នុងស្រុកជីក្រែងនៅមានកំរិត ដូចជាប៉ុស្តិ៍សង្កាត់នគរបាលរដ្ឋបាលជីក្រែង ជនសង្ស័យនៅ ទល់មុខ ប៉ុស្តិ៍គ្មានសមត្ថភាពហៅមកជួបដោះស្រាយ។ មន្ត្រីអធិការដ្ឋានស្រុកជីក្រែង ថាខ្លាច អ្នកសារព័ត៌មាន ផ្សាយ ចេញទៅ ដូចជាវាយស្មៅបង្អើលពស់ និងព្រមានមិនដោះស្រាយដោយយកឡេះជញ្ជូន សំណុំរឿង ទៅតុលាការ។ ទោះបីជាយ៉ាង ក៏ដោយ ចុះ លោក វុិត សុញ និងអ្នក ឈិន ប៊ុនលី សូមលើកដៃ ម្រាមម្ភៃ សំណូមពរ ដល់ ឯកឧត្តម អភិបណ្ឌិត សរ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៃ ព្រះរាជាណាចក្រ កម្ពុជាក៏ដូចជា ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ជូន ពួកគាត់ ផង ពួកគាត់ គ្មានចង់បានអ្វីក្រៅពីសំណងទេ ។ពួកគាត់ បន្តថាប្រសិនបើ សំណុំរឿង នេះបញ្ជូនទៅតុលាការមែន ពួកគាត់ គ្មានលុយ ឡើងចុះឡើយ។ រឿងនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពី លោក អ៊ា ធី បានឡើយ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង៕








