ជនភៀសសឹកនៅក្នុងវត្តប្រាសាទគោកចកក្រុងសៀមរាបទទួលបានស្បៀងអាហារនិងថវិកាពីនាយឧត្តម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ

សៀមរាប: នៅព្រឹកថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២៦ បងប្អូនជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងវត្តប្រាសាទគោកចក និង បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណជិត៥០គ្រួសារនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបទទួលបានស្បៀងអាហារ រួមនិងថវិកា ពីនាយឧត្តម សេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ។ នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍លើកឡើងថា  ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ  ចំពោះអំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ហើយអំណោយជាស្បៀងអាហារ របស់ប្រើប្រាស់ និងថវិកា អានអត្ថបទ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អង្គភាពកងពលតូចលេខ១២៨

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន ដែលបានពលីជីវិត ក្នុងភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា ថៃ ហើយដែលបានពលីជីវិតក្នុងពេលថ្មីៗកន្លងទៅនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិ សាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពវិញ្ញាណក្ខន្ធ នឹងបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះលោកនាយឯក ប៊ន ម៉ៅ អាយុ ២៧ ឆ្នាំ នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ ១២៨  យោធភូមិភាគទី១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានពលីជីវិតក្នុងភារកិច្ចការពារជាតិ និងប្រជាជនកម្ពុជា និងបានសូមបួងសួរឲ្យវិញ្ញាណក្ខន្ធរបស់លោកនាយឯក ប៊ន ម៉ៅ អានអត្ថបទ

ឯកឧត្តម ប្រាក់ សោភ័ណ នាំយកអំណោយម៉ូតូ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារវីរយុទ្ធជនពលី

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកម៉ូតូ និងថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជាការលើកទឹកចិត្ត ប្រគល់ជូនដល់គ្រួសារវីរយុទ្ធជនពលី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីម្សឹលមិញថ្ងៃទី៨ ខែមីនា ឆ្នាំនេះ។ អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានប្រគល់ជូន អ្នកមីង អ៊ូ យឿត ដែលត្រូវជាម្តាយបង្កើតរបស់វីរយុទ្ធជនពលី ស្មឿន វ៉ិត (អត្តលេខ ១៧១១៩០) អតីតមេបញ្ជាការរងអនុសេនាធំទី២ វរសេនាតូចកាំភ្លើងត្បាល់ នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានពលីក្នុងសមរភូមិទិសប្រាសាទតាមាន់ធំ ដោយសារគ្រាប់ផ្លោងកាំភ្លើងធំរបស់សត្រូវ។ គ្រួសារសពមានទីលំនៅបច្ចុប្បន្ននៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អានអត្ថបទ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តសិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ សិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សា រៀនសូត្រ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នា ព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការខិតខំជួយខ្លួនឯងដោយការពង្រឹង សមត្ថភាព និងការសិក្សារៀនសូត្រជាប់លាប់ គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យដ៏រឹងមាំ ដែលប្រសើរ ជាងការរង់ចាំជំនួយពីអ្នកដទៃ ពីព្រោះថាចំណេះដឹង និងជំនាញគឺជាស្ពានចម្លងទៅរកជីវិតភ្លឺស្វាង ដែលជាការអភិវឌ្ឍខ្លួន អានអត្ថបទ

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រសួងបានកំពុងបន្តសម្របសម្រួលជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាអតិថិជនទទួលបានផ្ទះគ្រប់ៗគ្នាដោយស្នាមញញឹម នាថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៦

ស.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨

ឯកឧត្តម​ សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា​ សម្រាប់អភិវឌ្ឍកាយសម្បទា

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី អានអត្ថបទ

“ការខិតខំយ៉ាងសស្រាក់សស្រាំនាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ”

ឧត្តរមានជ័យ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនជាធំ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម មានចាន់ យ៉ាដា នឹងក្រុមការងារបានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះជូនប្រជាពលរដ្ឋភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករប្រកបដោយសេចក្ដីរីករាយ។ គួរបញ្ជាក់ថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ម្យ៉ាងទៀតផ្ទះទាំង២០៣ ខ្នងនេះត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន៕ដោយ៖ភ្នំដងរ

លោកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”

កំពង់ធំ÷  លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ។ បន្ទាប់ពីលោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ អានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥  ទិវាអន្តរជាតិនារី ៨ អានអត្ថបទ

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រាជធានីភ្នំពេញ: ក្រសួងបានកំពុងបន្តសម្របសម្រួលជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាអតិថិជនទទួលបានផ្ទះគ្រប់ៗគ្នាដោយស្នាមញញឹម នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។