វត្តមានកូនផ្សោតទីពីរក្នុងឆ្នាំ២០២៦ ជាដង្ហើមថ្មីនៃទន្លេមេគង្គ និងក្តីសង្ឃឹមសម្រាប់ជីវៈចម្រុះសកល !
ខេត្តក្រចេះ៖ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការបាត់បង់ជីវៈចម្រុះ កម្ពុជាបានបង្ហាញនូវសមិទ្ធផលដ៏អស្ចារ្យនៃការអភិរក្ស ដោយការប្រកាសពីកំណើតកូនផ្សោតទន្លេមេគង្គទីពីរក្នុងឆ្នាំ២០២៦នព។របកគំហើញនេះមិនត្រឹមតែជាដំណឹងរីករាយសម្រាប់ប្រជាជាតិកម្ពុជានោះទេ ប៉ុន្តែគឺជាសារដ៏មានឥទ្ធិពលទៅកាន់ពិភពលោក អំពីលទ្ធភាព នៃការស្តារឡើងវិញ នូវប្រភេទសត្វ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទី នៅចំណុចអន្លង់អន្ទង់វៀន ក្នុងតំបន់អន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ តាមការពិនិត្យដោយផ្ទាល់ពីក្រុមអ្នកស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតកើតថ្មីនេះ មានអាយុប្រមាណពីរថ្ងៃ មានសុខភាពល្អ និងកំពុងហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន ៧ ក្បាល (រួមមានផ្សោតលេខ ៨១)ផងដែរ។វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតសរុបក្នុងទន្លេមេគង្គកម្ពុជា កើនឡើងដល់ ១១៤ ក្បាល។ រីឯការរស់រាន និងការបន្តពូជរបស់សត្វផ្សោត គឺជា “ទែម៉ូម៉ែត្រ” វាស់វែងពីសុខភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ វត្តមានផ្សោតបញ្ជាក់ថា ទន្លេនៅតែមានតុល្យភាពមច្ឆជាតិ ដែលជាប្រភពប្រូតេអ៊ីនដ៏ចម្បង អានអត្ថបទ










