ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការដោយសារសង្គ្រាម មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ធំ៖ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ក្នុងបុព្វហេតុការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​និង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ​ ដែល​បច្ចុប្បន្នរស់នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ លោកព្រិន្ទបាលឯក ថោ ធីម  បានបញ្ជាក់ថា៖ គាត់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ១៩៧៩ ស្ថិតក្នុងអង្គភាពកងវរសេនាតូចលេខ១៩ ដែលជាអង្គភាពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលអង្គភាពនេះធ្លាប់បានសហការ ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ អានអត្ថបទ

ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ​ ទទួល​បាន​ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន​ សមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា​ ខេត្ត​ និងលោក ឃន ចាន់ថៃ​ អភិបាលស្រុក និងជាប្រធាន​អ​ ន​ ក​ ស្រុកបារាយណ៍​ ខេត្ត​កំពង់ធំ​ បានបន្តដឹកនាំសហការី ទៅប្រគល់ផ្ទះមួយខ្នងថ្មីទៀត​ ដែលជាខ្នងផ្ទះទី៤៣ ក្នុងស្រុកបារាយណ៍ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ អានអត្ថបទ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ(ចំនួន០៧នាក់)ករណី ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ

កណ្តាល៖ កើតហេតុ៖ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងៈ ១០:០០នាទីនៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យ៖(ចំនួន០៧នាក់)សមត្ថកិច្ចឪ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ ហ៊ុន ព្រឿន ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។  ២.ឈ្មោះ ភួន ផានិត ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន)                    ។     អានអត្ថបទ

យេីងតែងតែជួបជំជជែកការងាររបស់យេីងជាប្រចាំ

ភ្នំពេញ យេីងតែងតែជួបជំជជែកការងាររបស់យេីងជាប្រចាំនា​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០២៦កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​បានប្រជំផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជំបូកសរុបរបស់សសយករាជធាន៏ភ្នំពេញ២០២៥​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែកអាជីវកម្មចល័ត។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ

ខេត្តស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិតព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះ។ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់​លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក្នុងខេត្ត​ តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ឯកឧត្តមអភិបាលខេត្តបានថ្លែង​ពីតំបន់សក្កដានុពលនានាដែលខេត្តសម្រេចបាន​តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ គម្រោងផែនការរបស់មន្ទីរ ជំនាញ ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការគាំទ្ររបស់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំង ធនធានថវិការបស់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា អានអត្ថបទ

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរឃុំព្រះដំរីបានអញ្ជើញចុះពិនិត្យវាយតម្លៃសម្រេចនៃការធ្វើផ្លូវដែលជាថវិកាមូលនិធិឃុំ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។ លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលដ្ឋានគឺជារឿងចាំបាច់មួយដែលឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋជាក់ស្ដែងជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់ សម្ដេចមហាប្រវត្តិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលជាការជំរុញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសក្តានុពល។ ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏អស្ចារ្យនេះដែលជា ផ្លូវថ្មីជាថវិកាមូលនិធិ ជាថវិកាជាតិសម្រាប់អភិវឌ្ឍមូលដ្ឋានឱ្យបានជាផ្លូវល្អស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវថែរក្សាចំណីផ្លូវនិងខិតខំនាំគ្នាដាំដើមឈើអមសងខាងផ្លូវឱ្យបានស្រស់បំព្រងដែលជាផ្នែកមួយនៃបរិស្ថាន និងសោភ័ណភាពផងដែរ។ ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់លោក ឡូវ សេងហៀង ដែលជាម្ចាស់ក្រុមហ៊ុនតាំង សុខហុង ដែលមានភាពទទួលខុសត្រូវនិងសហការខ្ពស់ក្នុងការ ធ្វើផ្លូវថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេសនិង កិច្ចសន្យាហើយសម្រេចបាននូវលទ្ធផល១០០% ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន និងក្រុមជំនាញបច្ចេកទេសរបស់រដ្ឋបាលខេត្តកំពង់ធំថែមទៀត។ ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តថែមទៀតដល់រដ្ឋបាលឃុំព្រះដំរីត្រូវផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានដោយការទទួលខុសត្រូវ ជាមន្ត្រីដែលយល់សុខទុក្ខ ពលរដ្ឋនៅក្នុងមូលដ្ឋាន អានអត្ថបទ

មហិមារបស់អង្គរ! ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ជួបជុំគ្នាក្រោមពន្លឺសមរាត្រីដ៏អស្ចារ្យ!

ខេត្តសៀមរាប៖ ​«នៅពេលដែលពន្លឺព្រះសុរិយា ចុះមកប្រសព្វចំកណ្តាលកំពូលប្រាសាទអង្គរវត្ត វាមិនត្រឹមតែជាបាតុភូតធម្មជាតិនោះទេ ប៉ុន្តែគឺជា “ការរស់ឡើងវិញនៃព្រលឹងដូនតា” ដែលបានបន្សល់ទុកនូវអច្ឆរិយវត្ថុដ៏អស្ចារ្យបំផុតសម្រាប់កូនខ្មែរ និងពិភពលោកទាំងមូល»។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យ ដែលពិភពលោកទន្ទឹងរង់ចាំបានមកដល់ហើយ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ រមណីយដ្ឋានអង្គរវត្តបានក្លាយជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្តបំផុត តាមរយៈបាតុកភូត «សមរាត្រីអង្គរ» (Angkor Equinox)។ រូបភាពនៃព្រះសុរិយារះចំកណ្តាលកំពូលប្រាសាទនាព្រឹកនេះ មិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណេះដឹងតារាសាស្ត្រដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ ដែលបានគណនា និងសាងសង់ប្រាសាទឱ្យមានទំនាក់ទំនងយ៉ាងសុីសង្វាក់ជាមួយចក្រវាល។ ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៧០,០០០ នាក់ បានមកជួបជុំគ្នា ប្រកបដោយក្តីស្ញប់ស្ញែង និងមោទនភាព។សន្ទុះនៃលំហូរភ្ញៀវនេះ បានបង្ហាញពីភាពរឹងមាំនៃវិស័យទេសចរណ៍ និងភាពទាក់ទាញមិនចេះរីងស្ងួតនៃបេតិកភណ្ឌខ្មែរ។ ​ក្នុងព្រឹត្តិការណ៍សមរាត្រីនេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវគេឃើញបានខិតខំសម្របសម្រួល និងរក្សាសណ្តាប់ធ្នាប់ អានអត្ថបទ

សន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្ត ឆ្នាំ២០២៥និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផល សុខាភិបាល ឆ្នាំ២០២៥ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្មន្តទី៧ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់ឯកឧត្ត លោកជំទាវ ជារដ្ឋលេខាធិកា អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ មន្ទីរពេទ្យ មណ្ឌលសុខភាពស្រុកប្រតិបត្តិ តំណាងអង្គការដៃគូរ ប្រមាណ៥០០នាក់ចូលរួម ។ថ្លែងបើកសន្និបាតបូកសរុបលទ្ធផល សុខាភិបាលឆ្នាំ២០២៥ និង អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន

ភ្នំពញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន។នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ដែលស្ថិតនៅភូមិតិក្ខបញ្ញេ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នាថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៦។

ទីតាំងល្បែងខុសច្បាប់មិនខ្លាចច្បាប់ បង្កការព្រួយបារម្ភសន្តិសុខមូលដ្ឋាន

កំពង់ចាម៖ ប្រជាពលរដ្ឋនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍ថា មានទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលមានជល់មាន់ និងអាប៉ោង កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយមិនមានការខ្លាចចំពោះអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាងលើនេះ បានដំណើរការយ៉ាងរលូន និងមានអ្នកចូលរួមលេងយ៉ាងច្រើន បង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនក៏បានបង្ហាញការសង្ស័យថា ករណីមិនមានការបង្ក្រាបអាចពាក់ព័ន្ធនឹងការអសកម្ម ឬអាចមានការពាក់ព័ន្ធមួយចំនួនពីសមត្ថកិច្ចមូលដ្ឋាន ដែលធ្វើឲ្យទីតាំងនេះអាចបន្តដំណើរការបានដោយគ្មានការរារាំង។ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមចាត់វិធានការត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះឲ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គមនៅក្នុងមូលដ្ឋាន៕