ទំនាស់ពាក្យសំដីជនសង្ស័ម្នាក់បានយកកាំងភ្លើងខ្លីបាញ់បុរស់ម្នាក់ឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្នុងត្លុកឈាម

សៀមរាប៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០៨និង៤០ នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្ម កើតឡើងនៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំភ្លើងខ្លី (ពុំទាន់ស្គាល់ម៉ាក) បាញ់សម្លាប់នៅចំណុចមុខផ្ទះជនរងគ្រោះ នៅភូមិឃុំកើតហេតុខាងលើ ។ ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស ៥៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា អានអត្ថបទ

រួមគ្នាសង្គ្រោះជីវិតនាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

នាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួមគ្នាសង្គ្រោះជីវិតនាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ

ភ្នំពញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។ ខ្ញុំសង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ពិនិត្យនិងវាយតម្លៃ អំពីសំណើរដំឡើងថ្នាក់និងឋានន្តរស័ក្តិ របស់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស សម្រាប់ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ពិនិត្យនិងវាយតម្លៃ អំពីសំណើរដំឡើងថ្នាក់និងឋានន្តរស័ក្តិ របស់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស សម្រាប់ឆ្នាំ២០២៦ ភ្នំពេញ៖​នាព្រឹកថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា នៅអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ កិច្ចប្រជុំនេះ បានធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃ អំពីការស្នើដំឡើងថ្នាក់ និងឋានន្តរស័ក្តិតាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ របស់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស សម្រាប់ឆ្នាំ២០២៦ ចំនួនសរុប អានអត្ថបទ

បទល្មើសចរាចរណ៍ថយចុះខណ:មន្ត្រីចរាចរណ៍កំពុងបន្តចុះអនុវត្តរឹតបន្តឹងច្បាប់

ខត្តកំពង់ធំ៖ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំឲ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងមានប្រសិទ្ធភាព។ យោងតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ ក្នុងបទសម្ភាសន៍ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានចុះអនុវត្តការងារយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់សំខាន់ៗ ដោយផ្តោតលើការពង្រឹងវិន័យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។ លោកបានបញ្ជាក់បន្ថែមថា វិធានការនេះមានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើល្មើស និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយអត្រាស្លាប់ របួស និងពិការ។ ការអនុវត្តត្រូវបានធ្វើឡើងដោយស្មើភាពចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ជាលទ្ធផល របាយការណ៍អនុវត្តវិធានការនេះបានបង្ហាញថា ស្ថានភាពបទល្មើសចរាចរណ៍នៅក្នុងមូលដ្ឋាន មានការថយចុះគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល អានអត្ថបទ

ឯកឧត្តម អ៊ុ រាត្រី នាំយកអំណោយ អង្គការ ហាន់ឆាន់ខាំ ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ អង្គការ ហាន់ឆាន់ខាំ បាននាំយកអំណោយមានអង្ករ នំ សម្ភារៈ មួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។ពិធីនេះក៏មានអញ្ជេីញចូលរួមជាអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។លោក គីម យ៉ុងអ៊ុក ក៏បានបង្ហាញអំពីក្តីសប្បាយរីករាយនៅពេលដែលឃើញកុមារៗ មានភាពរួសរាយរាក់ទាក់ បង្ហាញអំពីក្ដីស្រឡាញ់ចំពោះរូបលោក ក៏ដូចជាក្រុមការងារ ។ ហេីយលោកក៏បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងជួយសម្របសម្រួល បង្កភាពងាយស្រួលដល់ក្រុមការងាររបស់លោក ដើម្បីចូលរួមចំណែកលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាជួយដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។នាឱកាសនោះឯកឧត្តម អានអត្ថបទ

ឯកឧត្តម វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

កំពង់ធំ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប។ គម្រោងសាងសង់នេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងសាងសង់នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស គឺ «គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងតទៅទៀត ដោយឈរលើមូលដ្ឋានធំៗពីរ ទី១). អានអត្ថបទ

ឯកឧត្តម ប៉ុក ប៉ាន់ អញ្ជើញជួបសំណេះសំណាលនិងផ្សព្វផ្សាយវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងស្រុកស្វាយចេក

បន្ទាយមានជ័យ៖រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តម្រូវការការងារចំនួនប្រមាណ១០០០កន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិ កាវិទ្យា អានអត្ថបទ

ក្រុមការងារអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យអគារការដ្ឋានជួសជុលមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា

រាជធានីភ្នំពេញ៖នាថ្ងៃ​ទី១៣ ខែមីនា ខែ២០២៦ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និងលោក ទិត ខេមរា​ ប្រធាននាយកដ្ឋានសំណង់ បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលបន្ទប់ទឹកជាន់ទី៣មួយកន្លែង​បណ្ដាលឲ្យបាក់ធ្លាក់បាតប្លង់សេជាន់ឡៅតឿនៃជាន់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ  ដោយមានការអញ្ជើញចូលរួមពី  តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ ការិយាល័យ ដ.ន.ស.ភ ខណ្ឌ ៧ មករា តំណាងរដ្ឋបាលខណ្ឌ ៧ មករា តំណាងម្ចាស់សំណង់ និងតំណាងម្ចាស់ផ្ទះរងគ្រោះ។

អាជ្ញាធរទន្លេសាបជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់តំបន់អាទិភាពដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឲ្យទាន់ផែនការឆ្នាំ២០២៦

សៀមរាប៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលទុកអនុវត្តការងារដាំស្ដារព្រៃលិចទឹកខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងឃុំ-សង្កាត់ សហការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ។ ឯកឧត្តម ខូវ មាស បានបញ្ជាក់ថា ទិន្នន័យបឋមទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមការងារជំនាញនៃអាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការសកម្មភាពលម្អិត និងឈានទៅអនុវត្តការដាំដុះឱ្យបានឆាប់រហ័ស។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្រុមការងារជំនាញនឹងចុះវាយតម្លៃផ្ទាល់ដល់ទីតាំងជាក់ស្ដែង ដើម្បីរៀបចំបញ្ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា អានអត្ថបទ