ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង លើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប
(កំពង់ធំ)÷ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោងលើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប លោក សាយ គឹមឡម បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាឃុំ នៃស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតសមាគមនេះឡើងគឺជាគំនិតផ្ដួចផ្ដើមយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាការតបស្នងសងគុណយ៉ាងធំធេងបំផុតដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងដើម្បីសង្គមជាតិដ៏ស្រស់បំព្រងនៃយើង។ ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានលើកចិត្តបន្ថែមទៀតដល់លោកមេឃុំ និងប្រធានសមាគមគ្រប់រូបត្រូវ ខិតខំផ្តល់សេវា ជូនពលរដ្ឋ និងសមាជិកសមាជិកាអតីតយុទ្ធជន និងនិវត្តជនប្រកបដោយស្មោះភាពត្រង់ ស្និទ្ធស្នាល មានទំនួលខុសត្រូវខ្ពស់ ត្រូវបង្កើនគុណភាពប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសត្រូវគោរពពេលវេលា និងម៉ោងរដ្ឋបាលឱ្យបានជាក់លាក់បំផុត។ លើសពីនេះលោកអភិបាលស្រុកស្ទោង បានជំរុញដល់កងកម្លាំងអធិការនគរបាលស្រុក និងសហការីព្រមទាំងអង្គភាព អានអត្ថបទ










