អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម

កំពង់ចាម: អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវ ឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃ ក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយ កម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវ រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល អានអត្ថបទ

ឯកឧត្តម លី វេត ដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៦

កំពង់ធំ÷ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០២  ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានេះផងដែរឯកឧត្តម លី វេត បានគូសបញ្ជាក់ថាសម្ភារៈ និងថវិកាសម្រាប់ការងារគាំទ្រដល់សកម្មភាពចុះមូលដ្ឋាននៅមានលក្ខណៈល្អប្រសើរ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយទឹក សំណង់សិល្បការ ទ្វារទឹក លូទឹក សំណង់ស្ទាក់ទឹក និងសំណង់បង្អោរព្រមទាំងអគ្គិសនី និងទឹកស្អាត ឆ្លើយតបសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ដីព្រៃនៅតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងគម្របព្រៃឈើឆ្នាំ២០០២។ កសិផល និងផលិតផលខ្មែរ ទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់។ ផលិតផលទេសចរណ៍ក្នុងខេត្តកំពង់ធំកំពុងតែមានការរីកចម្រើនជាបណ្ដើរៗ។ គ្រឹះស្ថានសិក្សាមានអគារសិក្សា បណ្ណាល័យ អានអត្ថបទ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាង​ឯកឧត្តម​នួន​ ផារ័ត្ន​ នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន សោធន៍​និវត្តន៏​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និង​លោក ​សុិន​ វណ្ណ​វុឌ្ឍ​ អភិបាល​ស្រុក​ ប្រធាន​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុក​សណ្តាន់​ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធន៍​និវត្តន៏​ និងគោរពវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ត្រី ម៉ាក់ បូរ៉ន អានអត្ថបទ

ក្រុមគ្រួសារ អតីតយុទ្ធជនផ្នែកសឹករងស្ទោង ដែលកំពុងបំពេញភារកិច្ចការពារបន្ទាត់ព្រំដែន៨គ្រួសារ បានទទួលអំណោយពីលោកអភិបាលស្រុកស្ទោង

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ក្រុមគ្រួសារ របស់អតីតយុទ្ធជនផ្នែកសឹករងស្ទោង ដែលកំពុងតែបំពេញបេសកកម្មការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានផ្នែកសឹករងស្ទោង ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោង បានកោតសរសើរយ៉ាងខ្ពង់ខ្ពស់ដល់ពលទាហាន នាយទាហាន និងនាយទាហានរងទាំងអស់ នៅផ្នែកសឹករងស្ទោង ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ប្រកបដោយឆន្ទៈមោះមុតក្នុងភារកិច្ចការពារបូរណភាពទឹកដី ដែលបង្ហាញពីស្មារតីស្នេហាជាតិ មាតុភូមិ។ លោកបានអំពាវនាវ យ៉ាងទទួចដល់ក្រុមគ្រួសារយុទ្ធជនទាំងអស់ ឱ្យថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ចៀសវាងការបារម្ភពីកូន ឬប្តីដែលកំពុងបំពេញបេសកកម្ម ដែលបណ្ដាលឱ្យមានបញ្ហាសុខភាពផ្សេងៗជាយថាហេតុ ហើយក្នុងកំឡុងពេលដែលបែកពីកូន ឬប្តីដែលជាពំនាក់គ្រួសារ សូមបងប្អូនទាក់ទងមករដ្ឋបាលស្រុក ប្រសិនបើមានជំងឺដង្កាត់ផ្សេងៗ ដើម្បីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយឥតគិតថ្លៃ អានអត្ថបទ

រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារប្រចាំខែ

​ព្រៃវែង៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អានអត្ថបទ

ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)

ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន អានអត្ថបទ

កម្លាំងឧទ្យានុរក្សខេត្តព្រះវិហារ បង្ក្រាបរថយន្ត Highlander ១គ្រឿង លួចដឹកឈើសុក្រំ ក្នុងដែនជម្រកសត្វព្រៃព្រះរកា-ឆែប !

ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឆ្លងកាត់តំបន់ការពារធម្មជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះដឹកនាំដោយ លោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ កម្លាំងជំនាញបានធ្វើការឃាត់រថយន្តដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ(ឈើជ្រុង) នៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។របាយការណ៍បានបង្ហាញទៀតថា សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងបទល្មើស រួមមាន៖ រថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1443 ,ឈើប្រភេទសុក្រំ ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ។ ដោយឡែក តៃកុងរថយន្តដឹកឈើ មិនត្រូវបានឃាត់ខ្លួននោះឡើយ សង្ស័យរត់គេចក្នុងពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត។ក្រោយការបង្ក្រាបវត្ថុតាងរថយន្ត និងឈើទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការក្បាលដំរី ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។សកម្មភាពបង្ក្រាបរថយន្តដឹកឈើនេះ អានអត្ថបទ

អំពូលភ្លើងសូឡាចំនួន ៣៨០ ដើមបានលើកសោភ័ណភាពផ្លូវសាធារណៈក្នុងស្រុកពារាំង ជាពិសេសប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់

ព្រៃវែង៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោក ចេម ប្រា អភិបាលស្រុកពារាំង បានអនុវត្តគម្រោងដំឡើង អំពូលសូឡា ចំនួន ៣៨០ ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុក ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភ័ណភាពក្នុងមូលដ្ឋានសាធារណៈ។ ការដំឡើងអំពូលសូឡានេះ ប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្រ “ភូមិ-ឃុំ មានសុវត្ថិភាព” ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។ ការដំឡើងអំពូលសូឡានេះគឺដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរមាន សុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំង នៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការដំឡើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់។ការពារសកម្មភាពមិនប្រក្រតីពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។ ការធ្វើដំណើរពេលយប់កាន់តែងាយស្រួលជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរចេញពីសាលាពេលយប់ អានអត្ថបទ

បិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៥-២០២៦

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុក ដាក់ខ្ពស់ ចំពោះវិ ស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងបានទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា អានអត្ថបទ

ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា និង លោកជំទាវ រួមគណៈប្រតិភូសំណេះសំណាល និង សួរសុខទុក្ខ ចែកអំណោយ រៀបចំអាហារ ជូនដល់សិស្សមានពិការភាព និង កុមារកំព្រា ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ទាង អេង ទៀ សីហា  អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ វិទ្យាល័យអប់រំពិសេសខេត្ត និង កុមារកំព្រា នៃមណ្ឌលកុមារកំព្រា ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាថ្ងៃខាងមុខ នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៦នេះ។ អានអត្ថបទ