ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិនាពេលកន្លងទៅ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឧត្តមសេនីយ៍ទោ ប៊ូ គឿន ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធនិងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៧០ -ដល់ទសវត្សរ៍ ១៩៩០ អានអត្ថបទ

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសំរោង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង។ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ខូវ លី ក៏បានមានមតិសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ដកោតសរសើរ ដល់មន្រ្ដីរាជការទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាការពារភូមិគ្រប់រូប ដែលតែងតែយកចិត្ដទុកដាក់បំផុត បំរើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោងទាំងថ្ងៃយប់បានយ៉ាងល្អ ទោះក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបការឈ្លានពានពីចោរសៀមយ៉ាងណាក្ដី។លោកឧត្ដមសេនីយ៍ ក៏បានឧបត្ថមសំលៀកបំពាក់ដល់បងប្អូនប្រជាការពារភូមិក្នុងក្រុងសំរោង ម្នាក់ ១កំប្លេរ អានអត្ថបទ

កម្លាំងរដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រតិបត្តិការសឹករង ខេត្តសៀមរាប បន្តបង្រ្កាបបទល្មើសនេសាទដូច ភ្លៀងរលឹម

ដោយអ៊ុក ផ្លុង សៀមរាប÷ រដ្ឋបាលជលផល ក៏ដូចជាកងកម្លាំងប្រតិបត្តិការនានា ក្នុងរយៈពេល២ ឆ្នាំនេះបានបំពេញ កាតព្វកិច្ចរបស់ខ្លួន យ៉ាងសកម្ម តាមបទបញ្ជារបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦នេះ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ ប្រធានក្រុមបង្ក្រាបបទល្មើសនេសាទប្រចាំការនៅមាត់ខ្លាចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចអូរថ្នាលសំណាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែងបាន បានបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុងចំនួន ០១ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន៖នេសាទដោយឧបករណ៍ស្បៃមុងក្បាលស្បៃមុងចំនួន៨គ្រឿងរបាំងស្បៃមុង        ប្រវែង៨០០ម៉ែត្រចម្រឹងចំនួន២៥០ដើមលែងត្រី                ចំនួន ១០គក្រកំលាំង ចូលរួម ចំនួន៩ អានអត្ថបទ

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទីភារកិច្ចដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំខែកុម្ភៈ លើកទិសដៅបន្តខែមីនា ឆ្នាំ២០២៦

កំពង់ធំ៖  លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ លើកទិសដៅបន្តខែមិនា ឆ្នាំ២០២៦ និងប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើររបស់រដ្ឋបាលខេត្តកំពង់ធំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងមានស្នាដែឆ្នើមក្នុងការបំពេញការងារ ជូនរដ្ឋបាលខេត្តកំពង់ធំនាពេលកន្លងមក  នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង /ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តផងដែរ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជំរុញ និងដាក់បទបញ្ជាដល់តាមបណ្ដាមន្ទីរ/អង្គភាព មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ត្រូវយកចិត្តទុក្ខដាក់ក្នុងការងារ អានអត្ថបទ

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ជាបន្តបន្ទាប់បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧ នាក់មកសាកសួរនាំជាបន្តបន្ទាប់៖១/ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)២/ឈ្មោះ ឡាញ់ អានអត្ថបទ

ក្មេងទំនើង០៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាន ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

ភ្នំពេញ: កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និង ភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ ទាងលឹម ច័ន្ទនា ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ម៉េងហេង ចាន់ត្រា ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឃុន ទី អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខុសពីខេត្តនានាជាប់បឹងទន្លេសាប

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ទោះបីមមាញឹកក្នុងភារកិច្ចការពារបូររណភាពទឹកដី និងការបង្ក្រាបបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងរដូវប្រាំងនេះ យ៉ាងណាក្តី តែការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតែធ្វើសកម្មភាពដូចភ្លៀងរលឹម មិនមានការដកថយឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត ទ្រី នាយទាហានប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងទៅបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដាក់កាត់ទទឹងព្រែក នៅតំបន់ព្រែកឆេះកែវ ក្នុងឃុំពាមបាង ស្រុកស្ទោង ដោយបានបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង មានសាច់អួនក្រឡាញ់ញឹកចំនួន ៤របាំង ដែលមានប្រវែង អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋ

ខេត្តស្វាយរៀង: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋនិងដីឯកជន ពាក់ព័ន្ធទីតាំងដីអាងទឹកនិងព្រែក ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង៕

ករណីចោរចិត្តសឿងម្នាក់ហ៊ានចូលវាយទូរលក់មាសនៅផ្សារលើធំថ្មី ក្រុងសៀមរាប

សៀមរាប: កាលពីវេលាម៉ោងនៅវេលាម៉ោង១៤ និង៥២នាទីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៦ មានករណីចោរចិត្តសឿងម្នាក់ ហ៊ានចូលវាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ ដែលមានយីហោ វេត ចាន់តាក់ តូបលេខ ៥៩ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ដកពោធិ សង្កាត់ស្លាក្រាម ក្រុង ខេត្តសៀមរាប នៅទាំងកណ្តាលថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជា មួយបងប្អូនអាជីវករក្នុងផ្សារ ចាប់ឃាត់ខ្លួនបានទាន់ពេលវេលាភ្លាមៗ បណ្តាលឲ្យភ្ញាក់ផ្អើលនៅ កណ្តាលផ្សារ ។តាមការបញ្ជាក់របស់សមត្ថកិច្ចរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និង កម្លាំអការិយាល័យជំនាញ ចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង័្សយបាន១នាក់ និងដកហូតវត្ថុតាង មានម៉ូតូស្គប់ពី ១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង , ញញួរ អានអត្ថបទ