អ្នកកាសែតពីរនាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវបាប់ខ្លួន !

ខេត្តតាកែវ៖ អ្នកកាសែតពីរនាក់ នៅខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីផ្សាយព័ត៌មាន ដែលអាជ្ញាធរបានអះអាងថា ជាការផ្សាយព័ត៌មានប្រឌិតថា ខេត្តតាកែវ មានទីតាំងស្គេមអនឡាញ។ អ្នកកាសែតទាំងពីរនាក់ ដែលនគរបាលឃាត់ខ្លួន គឺ ឈ្មោះ ព្រហ្ម សុផៃ និងឈ្មោះ ស៊ាង ប៊ុនសុង។ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងពីរផ្សេងគ្នា។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ការឃាត់ខ្លួននេះ បន្ទាប់ពីអ្នកកាសែតទាំងពីរនាក់ បានចុះផ្សាយថា ខេត្តតាកែវមានទីតាំងស្គេមអនឡាញ, អភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី យកលុយគេចំនួន៥០០០ដុល្លារ ដែលជារឿងមិនពិត។ អាជ្ញាធរបានចាត់ទុកថា ការផ្សាយព័ត៌មានមិនពិត នឹងធ្វើឲ្យអ្នកវិនិយោគភ័យខ្លាច៕

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បន្តសម្តែងសិល្បៈចំរុះ  នៅសួនស្ទឹងសែនដើម្បី ចែកជូនដល់ ប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរតកវប្បធម៌ជាតិ

កំពង់ធំ÷ថា្នក់ដឹកនាំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានលើកឡើងនៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2026 នេះថា   ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយនៅទម្រង់ទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរឱ្យ កាន់តែទូលំទូលាយទៅទៀតនោះ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគ្រោង រៀបចំកម្មវិធីសម្តែងសិល្បៈចំរុះ និងប្រគំតន្ត្រីបុរាណ សម័យ នៅតាមបណ្ដោយសួនច្បារដងស្ទឹងសែនខេត្តកំពង់ធំ ដើម្បី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរកវប្បធម៌ជាតិ ក៏ដូចជា ចូលរួមឆ្លើយតបទៅតាមគម្រោងរៀបចំសោភ័ណភាពទីក្រុងស្អាតរបស់រដ្ឋបាលខេត្តកំពង់ធំ ។ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌បន្ថែមទៀតថា   ការប្រគុំតន្ត្រីបុរាណនៅសួនស្ទឹងសែន មិនត្រឹមតែជាពេលវេលាសម្រាប់សប្បាយរីករាយ ឬការកម្សាន្តទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយដែល ជំរុញការទាក់ទងវប្បធម៌ និងចែករំលែកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ទៅអោយទូទាំងប្រជាជនក្នុងនិងក្រៅខេត្ត និងភ្ញៀវទេសចរផងដែរ។ ការប្រកំតន្ត្រីបុរាណនៅសួនស្ទឹងសែនគឺប្រព្រឹត្តទៅតាមការគ្រោងទុក ដោយចាប់ពីថ្ងៃទី១៤កុម្ភ: ឆ្នាំ២០២៦-មាន ដូចជា ប្រគំភ្លេងមហោរី និងប្រពៃណីកំដរ អានអត្ថបទ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ

កំពង់ធំ÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តអម្ពរវណ្ណរង្សី ហៅវត្តពពក ឃុំពពក ស្រុក ស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោកស្រីអភិបាលរងស្រុកស្ទោង លោកស្រីមកពីក្រសួងកិច្ចការនារី លោកតំណាងអង្គការហ្រ្វេតហូឡូ លោកលោស្រីតំណាងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្ទោង លោកជំទប់ទី១ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុប២៣៤នាក់ ស្រី១៥១នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។វេទិកាអប់រំផ្សព្វផ្សាយនេះក្នុងគោលបំណង អានអត្ថបទ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អានអត្ថបទ

អភិបាលខេត្តកំពង់ចាមក្រើនរំលឹកដល់មន្ត្រីទទួលភារកិច្ចថ្មីឱ្យអនុវត្តតាមពាក្យស្លោករបស់ សម្តេចធិបតី ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីទទួលភារកិច្ចថ្មី ត្រូវអនុវត្តតាមទិសពាក្យស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រកាសតែងតាំងមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីនៃ វិស័យទាំង៣ ដែលទើបទទួលបានការតែងតាំងភារកិច្ចថ្មី ត្រូវគោរពឋានានុក្រម វិន័យរដ្ឋបាល និង អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវបង្កើតបរិយាកាសការងារល្អ អានអត្ថបទ

ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង

ភ្នំពេញ: នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅទីស្តីការក្រសួង។

អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកឡើងថា ការដាំដើមឈើថ្មីៗបន្ថែមទៀតដើម្បីប្រែក្លាយតំបន់ពាម ជាតំបន់បៃតង សេដ្ឋកិច្ច និងទេសចរណ៍ លោកសាយ គឹមឡម បានថ្លែងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការត្រៀមដាំដើមត្នោតនៅក្នុងតំបន់ពាមនៃភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។លោកបានបន្ថែមថា តំបន់ពាម ជាតំបន់ដែលមានសក្តានុពលមួយដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទំនប់ស្ទាក់ទឹកពាមស្ទឹងស្ទោង និងសំណង់សិល្បការ្យជាច្រើន អាចស្ទាក់និងស្តុកទឹកបានជាច្រើនលានម៉ែត្រគីបបន្ថែមទៀត ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រងនិងស្រុកស្ទោងទាំងមូល ជាពិសេសអាចធ្វើស្រែប្រាំងប្រកបដោយទំនុកចិត្តនិងប្រកបដោយទិន្នផលថែមទៀត។ជាមួយគ្នានេះ ការដាំដើមឈើថ្មីៗគឺជាការទ្រទ្រង់និងលើកកម្ពស់បរិស្ថាន សោភ័ណភាពនិងក៏ដូចជាការចូលរួម ថែរក្សាការពារជើងទំនប់ សំណង់សិល្បការ្យនិងថ្នល់ដែលឆ្លងកាត់តំបន់នេះឱ្យកាន់តែមានសោភ័ណភាព កាន់តែរឹងមាំហើយប្រើប្រាស់បានយូរបន្ថែមទៀត។លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងវាលស្រែធំធេង ផ្លូវលំធំទូលាយ ជើងកំពង់នៃស្ទឹងស្ទោងដ៏មមាញឹក រួមទាំងដើមឈើខៀវស្រងាត់អមសងខាងផ្លូវកាន់តែធ្វើឱ្យតំបន់នេះ ក្លាយជាទីមនោរម្យនិងចាប់អារម្មណ៍ អ្នកផងទាំងឡាយជាពិសេសភ្ញៀវទេសចរណ៍ជិតឆ្ងាយ អានអត្ថបទ

អភិបាលស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចេះរស់ក្នុងស្ថានភាពសង្គ្រាមឈ្លានពាន

កំពង់ធំ÷ អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចេះរស់ក្នុងស្ថានភាពសង្គ្រាមឈ្លានពាន លោកសាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនដល់គ្រួសារពិការ និងងាយរងហានិភ័យចំនួន២០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។លោកបានបញ្ជាក់បន្ថែមថា ថ្វីដ្បិតស្ថានភាពប្រទេសយើងស្ថិតនៅក្នុងភាព ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែស្ថានភាពនៃការបង្កអរិភាពឈ្លានពានពីប្រទេសសៀមនៅតែផុយស្រួយ បង្កការគំរាមកំហែង និងធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋជាពិសេសអ្នកនៅតាមបន្ទាត់ព្រំដែនខ្មែរថៃនៅឡើយហេតុនេះ ក្នុងនាមយើងជាសមរភូមិក្រោយត្រូវចេះរួមរស់សហការ សាមគ្គីគ្នាជាធ្លុងមួយ បន្តការប្រើប្រាស់គាំទ្រផលិតផលក្នុងស្រុកជាស្នាដៃរបស់កូនខ្មែរ ត្រូវពហិកាដាច់ខាតរាល់ទំនិញនិងផលិតផលរបស់ប្រទេសសៀមឱ្យខានតែបាន ហើយលើកកម្ពស់និងប្រកៀកស្មាលើកទឹកចិត្តវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ។ជាមួយនេះ លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំរុងរឿង ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពបងប្អូនដែលមានពិការភាព និងងាយរងហានិភ័យឱ្យបានដូចភ្លៀងរលឹមហើយត្រូវធ្វើការរាយការណ៍មកអាជ្ញាធរស្រុកប្រប្រសិនបើមានស្ថានភាព ឬកិច្ចការមិនប្រក្រតីណាមួយដើម្បីមានលទ្ធភាព ជួយគាំទ្រនិងជ្រោមជ្រែង ឱ្យទាន់ពេលវេលា។ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងឃុំរុងរឿងត្រូវអប់រំនិងជំរុញការសិក្សាកូនចៅខ្លួនឱ្យបានខ្ពង់ខ្ពស់ ជាពិសេសត្រូវចេះរស់ក្នុងបរិបទបច្ចេកវិទ្យាទំនើបហើយជាសរសរទ្រូងប្រទេសជាតិទៅថ្ងៃក្រោយ ហើយត្រូវចៀសឱ្យផុតពីអំពើអបាយមុខទាំងឡាយ ត្រូវឱ្យឆ្ងាយពីគ្រឿងញៀន សកម្មភាពក្មេងទំនើងដែលសង្គមកំពុងស្អប់ខ្ពើម និងមិនត្រូវការនោះឡើយ។សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង ២០គ្រួសារ អានអត្ថបទ

អាជ្ញាធរជាតិអប្សរាបន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ

សៀមរាប: អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។ លោកថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ចាំបាច់ត្រូវតែអនុវត្តវិធានការរដ្ឋបាល ចល័តជាប្រចាំ នៅក្នុងមូលដ្ឋាន ទោះពុំមានស្តែមអនឡាញ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សមត្ថកិច្ច ពាក់ព័ន្ធ ចាំបាច់ត្រូវតែអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងមូលដ្ឋាន ទោះពុំមានស្តែម អនឡាញ តែកុំបណ្តែតបណ្តោយ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការធ្វើរដ្ឋ បាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា អានអត្ថបទ