ឯកឧត្ដម អ៊ុន ចាន់ដា អះអាងថា នៅក្នុងខេត្តកំពង់ចាមមានសាសនា ចំនួន៤ ដែលពលរដ្ឋគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា នៅក្នុងខេត្តកំពង់ចាមមានសាសនា ចំនួន៤ ដែលប្រជាពលរដ្ឋគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ ថ្លែងបែបនេះក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត អានអត្ថបទ

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា អានអត្ថបទ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់និងមានប្រយោជន៍ដល់សង្គម

កំពង់ធំ៖ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួង ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័តមាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់និងមានប្រយោជន៍ដល់សង្គម ។ឯកឧត្តម ហ៊ុយ សារ៉ាវុធ បានថ្លែងក្នុងពិធី សិក្ខាសាលាជូនអ្នកសារព័ត៌មានរដ្ឋ និងឯកជន ស្ដីពីការគ្រប់គ្រង និងការកាត់បន្ថយគ្រោះអន្តរាយក្នុងវិស័យព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងព័ត៌មានឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងព័ត៌មាន លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរអង្គភាពខេត្តកំពង់ធំ សៀមរាប កំពង់ចាម អានអត្ថបទ

ក្រុមការងារស.ស.យ.ក. ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ចុះផ្ដល់អាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស

ឧត្តរមានជ័យ៖ ស្នាមញញឹម និងក្ដីសង្ឃឹមក្នុងគ្រាលំបាក នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងស្មារតីជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន លោកជំទាវ មិថុនា ភូថង អមដំណើរនិងទទួលស្វាគមន៍ដោយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនដល់បងប្អូន និងក្មួយៗនៅជំរំភៀសសឹកបាត់ថ្កៅ។ លោកជំទាវ ប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកស្រីអភិបាលរងក្រុងសំរោង ក្រុមការងារ បានបង្ហាញនូវភាពស្និទ្ធស្នាលយ៉ាងខ្លាំង ដោយបានសម្របសម្រួល និងចាប់នំបញ្ចុកដាក់ចានជូនដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗកុមារា កុមារី ដោយផ្ទាល់ដៃ ដែលនេះជាការផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តយ៉ាងធំធេង។ ទន្ទឹមនោះ លោកជំទាវក៏បានផ្តល់កិត្តិយស ក្នុងការសំណេះសំណាលលើកទឹកចិត្ត សាកសួរសុខទុក្ខពីស្ថានភាពរស់នៅ និងការសិក្សារបស់កុមារៗក្នុងជំរំ ព្រមទាំងផ្ដាំផ្ញើឱ្យបងប្អូនរក្សាសុខភាព និងសាមគ្គីគ្នាជម្នះគ្រាលំបាកនេះ។ ក្នុងនាមក្រុមការងារស.ស.យ.ក. អានអត្ថបទ

នគរបាលខេត្ដឧត្ដរមានជ័យ ចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីសុវត្តិភាព

ឧត្ដរមានជ័យ៖ នាយប់ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីសុវត្តិភាព ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខានតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ អានអត្ថបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ២០,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារវីរយុទ្ធជនចំនួន ២រូប ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងទៅ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ២០,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនចំនួន ២រូប របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីដោយសង្គ្រាមឈ្លានពានពីពួកទាហានសៀម នៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅតំបន់អានសេះ ខេត្តព្រះវិហារ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃគ្រួសារសពនីមួយៗគឺ: ទី១ គេហដ្ឋាននៃសព លោកវរសេនីយ៍ត្រី ឈាន ធាងលី នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងទី២ គេហដ្ឋាននៃសពលោកវរសេនីយ៍ឯក ឈួន គឹមណាន នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ អានអត្ថបទ

លោក អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ឱ្យស្របទៅនឹងការផ្តល់សេវាសាធារណៈ និងការគាំទ្របច្ចេកទេសនៅមូលដ្ឋាន ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ លោកអភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការី លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកស្ទោង លោក គត់ សុភ័ក្ត្រ ប្រធានកម្មវិធីអង្គកាកូដិច បានអញ្ជើញចុះ ពិនិត្យមើលដំណើរការដាំដុះ និងការប្រមូលផល របស់ប្រជាកសិករ នៅក្នុងសហគមន៍កសិកម្ម “សណ្ដាន់សាមគ្គី” ស្ថិតក្នុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យជាក់ស្តែងនេះ អានអត្ថបទ

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដាក់បទបញ្ជាពង្រឹងការបង្ក្រាបបទល្មើស និងការងារសន្តិសុខក្នុងខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដាក់បទបញ្ជាឱ្យកម្លាំងក្រោមឱវាទទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់លើការងារអាទិភាពចំនួន ៣ ធំៗ រួមមាន៖ ១-ការបង្ក្រាបបទល្មើស៖ ត្រូវក្តាប់ឱ្យជាប់ និងបង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាពឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម។ ២-ការត្រៀមលក្ខណៈប្រតិបត្តិការ៖ ត្រូវពង្រឹងយន្តការវេនប្រចាំបញ្ជា អានអត្ថបទ

‎កម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនបានជនសង្ស័យចំនួនពីរ នាក់ ខ្ចីម៉ូតូស៊ីដាច់‎

សៀមរាប: ‎កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០នាទី ០០នាទីនៅចំណុចភូមិគោកធ្លក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ចាន់ ភារិន បានសុំខ្ចីម៉ូតូ ម៉ាកហុងដា ទ្រីម ពណ៍ខ្មៅ ផ្លាកលេខ 1KRភ្នំពេញ 7189 របស់ឈ្មោះ ភា សុខភាព ភេទស្រី អាយុ១៩ ឆ្នាំ(ជាជនរងគ្រោះ) ដោយខ្ចី និងម្ដាយឈ្មោះ សាយ សាលឿត អាយុ៤២ឆ្មាំ ដោយនិយាយកុហកថា ខ្ចីម៉ូតូ ទៅយកប្រពន្ធមួយភ្លែត ពេលខ្ចីបាន ជនសង្ស័យ ខាងលើបានទៅយកប្រពន្ធឈ្មោះ ឃុត សុភ័គ្គ អានអត្ថបទ