ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពត្រូវអប់រំយោធិនគ្រប់រូប ត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី និងបន្តបបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នំា ២០២៦។ មុនដំណេីរការកម្មវិធី សមាជិក សមាជិការ នៃអង្គប្រជុំ បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធ វិរយុទ្ធជនកម្ពុជា ដែលបានពលីជីវិតដេីម្បីបុព្វហេតុការពារបូណភាពទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ហើយបន្ទាប់មកលោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានឡើងធ្វើរបាយការណ៍ស្ដីពីការងារយោធាសន្តិសុខដែលសម្រេចបាន ក្នុងខែមករាកន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃលទ្ធផលដែលធ្វើបាន ចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងសេចក្តីព្រាងទិសដៅដែលត្រូវអនុវត្តបន្តផងដែរ ។ បន្ទាប់ពីថ្នាក់ដឹកនាំ និងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន បានឡើងពិភាក្សា និងធ្វើបទអន្តរាគមន៍រួចមក ឧត្តមសេនីយ៍ទោ អានអត្ថបទ

ស្នងការនគរបាលខេត្តកំពង់ធំ នាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ចំនួនពីរវត្ត ក្នុងឱកាសពិធីបុណ្យមាឃបូជា

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី ក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ៍ ១៥កើត-១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២-៣ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ នៅរសៀលថ្ងៃទី២៨ ខែមករា អានអត្ថបទ

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយកងកម្លាំងចម្រុះ ត្រួតពិនិត្យស្ថានភាពការដាក់ឧបករណ៍នេសាទ ស្របច្បាប់ និងមិនស្របច្បាប់ នៅតំបន់បឹងទន្លេសាប  ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

ខេត្តកំពង់ធំ : នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាក្រុមការងារទីបញ្ជាការស្រាលបង្ក្រាបទល្មើសនេសាទ ក្នុងឃុំផាត់ សណ្ដាយ បានដឹកនាំសហការី  រួមជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញមានសមត្ថកិច្ច ពាក់ព័ន្ធ បានទៅពិនិត្យ ស្ថានភាពការដាក់ឧបករណ៍នេសាទទូទៅ នៅក្នុងលំហទន្លេ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការដាក់ឧបករណ៍បទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ អានអត្ថបទ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះថ្មី​ អំណោយសម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត​ ជូនគ្រួសារអតីតយុទ្ធជនពលី នៅស្រុកសន្ទុក ខេត្តកំពង់ធំ​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២៤ ក្នុងស្រុកសន្ទុក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសាអតីតយុទ្ធជនពលី មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ លោកយាយ អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យរួមគ្នាបន្តខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែ មានប្រសិទ្ធភាព​ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរ ពាក់ព័ន្ធ ត្រូវរួមគ្នាបន្តខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព​ ក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ និងជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន។ ថ្លែងបែបនេះក្នុងឱកាសបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លួត ផន ប្រ ធានក្រុមប្រឹក្សាខេត្ត ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅកសាង អានអត្ថបទ

តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត នាំយកថវិកា ឧបត្ថម្ភជូនមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។លោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាកព្យាបាលជំងឺ ( ទឹកនោមផ្អែម) ។លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូ អំពីសុខទុក្ខ សុខុមាលភាព និងការអនុវត្តតួនាទី/ភារកិច្ច របស់បងប្អូនកងកម្លាំងជាប្រចាំថ្ងៃទូទាំងខេត្តកំពង់ធំ។បន្ថែមលើមតិសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី អានអត្ថបទ

អភិបាលខេត្តកំពង់ចាម បានជំរុញដល់សាខាសមាគមនារីកម្ពុជា ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងតម្រូវការរបស់ពលរដ្ឋ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសាខាសមាគមនារីកម្ពុជាខេត្ត ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីតម្រូវការរបស់ ប្រជាពលរដ្ឋ ពិសេសស្ត្រី និងក្មេងស្រី ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សាខាសមាគម នារី ខេត្ត ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយ ការណ៍ អានអត្ថបទ

ឯកឧត្តម នួន ផារ័ត្ន អញ្ជេីញចូលរួមសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ២២នាក់) ដើម្បីបញ្ជូនទៅរៀននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណេីរយោធិន នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី (ជាប់ស្ថាពរចំនួន២២នាក់) ដេីម្បីបញ្ជូនទៅរៀននៅវិទ្យាស្ថានកងរាជអាវុធអាថ៌កំបូលរាជធានីភ្នំពេញ កម្មវិធីនេះប្រព្រឹត្តនៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។ក្រោយពីស្ដាប់របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរួចមកឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណ:សម្បត្តិ (ជាប់ជាស្ថាពរចំនួន២២នាក់)ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅរៀននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញនៅពេលនេះ ។ឯកឧត្តមបានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អានអត្ថបទ

លោក ជ័យ សុគុន រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសុំច្បាប់ក្រសួងបរិស្ថានជីកស្រះក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរធ្វើអាជីវកម្មយកអាចម៍ដីលក់ឲ្យក្រុមហ៊ុនគ្រាប់ស្វាយចន្ទីមួយ

កន្លែងសៀមរាប÷ ប្រជាជាពលរដ្ឋថា លោក ជ័យ សុគុន រត់ច្បាប់ជីកស្រះក្នុង តំបន់ការពារ និងអភិរក្ស ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ រហូតដល់ ក្រសួងបរិស្ថាន ទោះបី លោក ដឹងថា វាជាតំបន់ អតីត ព្រះបារម្ភរតនកោដ្ឋិ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ ក្នុងព្រះគោលបំណងរក្សាទុកព្រៃឈើជាទីជម្រកនៃពពួកសត្វព្រៃទាំងឡាយ ហើយជាកន្លែងដែលសម្រាប់ថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះផងក៏ដោយ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ ឈ្មោះ ជី ថាំង បច្ចុប្បន្នរស់នៅ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អានអត្ថបទ

អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។  ការផ្តល់ជំនួយនេះ គឺតាមការឱ្យដឹងពីឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ។ សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការខូចខាតហេដ្ឋានរចនាសម្ព័ន្ធក្នុងពេលផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃនេះដែរ នៅថ្ងៃទី៨ ខែមករា អានអត្ថបទ