ព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តព្រៃវែង ដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ ក្នុងពិធីបុណ្យវិសាខបូជា
ព្រៃវែង៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករទូទាំងខេត្តព្រៃវែង បានរៀបចំដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីអបអរសាទរ និងរំលឹកដល់គណព្រះសម្មាសម្ពុទ្ធបរមគ្រូ។ ព្រះខេមរញណ ភី យ៉ា ព្រះជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្ត ព្រះអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី មានសង្ឃដីការថា បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។ មិនតែប៉ុណ្ណោះ ពិធីបុណ្យវិសាខបូជា គឺជាព្រឹត្តិការណ៍សាសនាអន្តរជាតិដ៏ធំមួយ ដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជននិងប្រជាជនដែលមានជំនឿចំពោះព្រះពុទ្ធសាសនាជុំវិញពិភពលោក។រីឯប្រទេសកម្ពុជាវិញបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមទាំងត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះយ៉ាងអធិកអធម តាមវត្តអារាមនានានៅទូទាំង ប្រទេស ប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង។ ព្រះអង្គបន្តថា ពិធីបុណ្យវិសាខបូជាជាពិធីបុណ្យដ៏ធំបំផុតនិងមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃ អានអត្ថបទ










