អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម
កំពង់ចាម: អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវ ឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃ ក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយ កម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវ រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល អានអត្ថបទ










